(ភ្នំពេញ)៖ លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានផ្តល់បទសម្ភាសន៍ជុំវិញការរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ និងដំណើរការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។

ក្នុងឱកាសផ្តល់បទសម្ភាសន៍ដល់ក្រុមអ្នកសារព័ត៌មាន នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោក ហង្ស ពុទ្ធា បានឱ្យដឹងថា គ.ជ.ប បានចែកចេញជា៨មណ្ឌលឱ្យស្របនឹង៨ភូមិភាគ ដែលជារចនាសម្ព័ន្ធរបស់ជាតិ។ ដោយក្នុងនោះរៀបចំជា៣៣ការិយាល័យ។

លោកបានបញ្ជាក់ថា ក្នុងរយៈពេល ១៤ថ្ងៃកន្លងមកនេះ ការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយនៅតាមបណ្តាខេត្ត និងរាជធានី ចំណុះភូមិភាគ បានប្រព្រឹត្តទៅដោយរលូន មានការយោគយល់អធ្យាស្រ័យគ្នា មានកិច្ចសហការពីបណ្តាភាគីពាក់ព័ន្ធនានាបានល្អប្រសើរ ដែលរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងរាជធានី ខេត្ត នៃភូមិភាគនីមួយៗ៕

ខាងក្រោមនេះជាប្រសាសន៍របស់អ្នកនាំពាក្យ គ.ជ.ប៖