(ភ្នំពេញ)៖ យុវតីល្បីឈ្មោះតាមបណ្ដាញសង្គម និងជាសកម្មជនអតីតគណបក្សសង្គ្រោះជាតិឈ្មោះ អៀង ម៉ារីណា ដែលបានរត់ភៀសខ្លួនទៅប្រទេសថៃ ក្រោយការបោះឆ្នោតឆ្នាំ២០១៨ បានភ្ញាក់រលឹកស្មារតីឡើងវិញ ក្រោយជឿលង់តាមការញុះញង់របស់ទណ្ឌិត សម រង្ស៉ី។
តាមរយៈវីដេអូបង្ហាញពីការភ្ញាក់រលឹក យុវតី អៀង ម៉ារីណា បានធ្វើការសុំទោសទៅកាន់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា រាល់កំហុសខុសឆ្គង់របស់ខ្លួននាពេលកន្លងមក ពិសេសអំឡុងពេលជឿលង់តាមការញុះញង់របស់គណបក្សប្រឆាំង ដែលតែងតែយកប្រជាពលរដ្ឋធ្វើឈ្នាន់។
នាង អៀង ម៉ារីណា បានរៀបរាប់យ៉ាងដូច្នេះថា «នាងខ្ញុំ អៀង ម៉ារីណា ដែលតែងតែង៉ុបង៉ុលដើរតាមនយោបាយលោក សម រង្ស៉ី គ្មានអ្វីក្រៅពីប្រមាថសម្ដេចតេជោ ហ៊ុន សែន យកប្រជាពលរដ្ឋជាឈ្នាន់។ ថ្ងៃនេះនាងខ្ញុំមានការភ្ញាក់រលឹក និងសុំសម្ដេចពុកមេត្តាអនុគ្រោះដល់រូបកូនផង។ ចាប់ពីថ្ងៃនេះតទៅ នាងខ្ញុំសូមប្រកាសផ្ដាច់ខ្លួនពីគណបក្សប្រឆាំង និងសូមចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា»៕
សូមស្ដាប់ការលើកឡើងរបស់យុវតី អៀង ម៉ារីណា៖