(ភ្នំពេញ)៖ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខណៈយុទ្ធនាការឃោសនាបោះឆ្នោត រយៈពេល១៤ថ្ងៃ បានបិទបញ្ចប់ កាលពីថ្ងៃទី២៣ ខែកុម្ភៈ។ តើគ.ជ.ប បានរៀបចំដូចម្តេច សម្រាប់ការបោះឆ្នោតនេះ? តើការឃោសនា១៤ថ្ងៃ មានស្ថានភាពដូចម្តេច?

នៅថ្ងៃសៅរ៍សប្តាហ៍នេះ Fresh Talk នឹងពិភាក្សាលើប្រធានបទ៖ «ដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥»។ ដោយមានលោក ហង្ស ពុទ្ធា ដែលជាសមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប ជាវាគ្មិនកិត្តិយស។

ដូច្នេះសូមកុំភ្លេចរង់ចាំតាមដានទស្សនា កម្មវិធី Fresh Talk នៅវេលាម៉ោង៦៖០០ល្ងាច នាថ្ងៃសៅរ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ តាមទូរទស្សន៍ និងបណ្តាញនានារបស់ Fresh News៕