(ភ្នំពេញ)៖ លោក ប៉ែន វិបុល ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស បានចេញសេចក្ដីសម្រេចបង្កើតខុទ្ទកាល័យ និងតែងតាំងមន្ដ្រីចំនួន៥រូប ដែលមានលោក សុខ មនោរម្យ ជានាយកខុទ្ទកាល័យ។

ក្នុងសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានឲ្យដឹងថា មន្ដ្រីខុទ្ទកាល័យទាំង៥រូបនោះ រួមមាន៖

*ទី១៖ លោក សុខ មនោរម្យ នាយកខុទ្ទកាល័យ
*ទី២៖ លោក នួន កក្កដា នាយករងខុទ្ទកាល័យ
*ទី៣៖ លោក អៀង ហ៊ាត ទីប្រឹក្សាបច្ចេកទេស
*ទី៤៖ លោក សែន ឧដែន ជំនួយការ
*ទី៥៖ លោក សុខ រដ្ឋា លេខាធិការ៕

ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់ទេសរដ្ឋមន្ដ្រី ប៉ែន វិបុល៖