(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប២៤ករណី ឃាត់ខ្លួនជនសង្ស័យ ៣៤នាក់។

* ករណីដឹកជញ្ជូន រក្សាទុក១១ករណី ឃាត់ខ្លួន១៥នាក់
* ⁠ករណីចាត់ចែងសម្រួល១ករណី ឃាត់ខ្លួន២នាក់
* ⁠ករណីប្រេីប្រាស់៣ករណី ឃាត់ខ្លួន៥នាក់
* ⁠ករណីជួញដូរ៥ករណី ឃាត់ខ្លួន១០នាក់
* ⁠ករណីដាំដុះ១ករណី ឃាត់ខ្លួន១នាក់។

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន១៣១៣ករណី ឃាត់ខ្លួន៣០៦៨នាក់ (ស្រី២៦៨នាក់)៕