(កោះកុង)៖ អង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅខេត្តកោះកុង បានដំណើរការយ៉ាងរលូន នៅមណ្ឌលមហោស្របខេត្តកោះកុង ក្នុងនោះលោក ដុំ យុហៀន តំណាងរាស្រ្តខេត្តកោះកុង ក៏បានចូលរួមបោះឆ្នោតរួចហើយផងដែរ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។

សូមបញ្ជាក់ថា ការរៀបចំអង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅខេត្តកោះកុង បានបើកដំណើរការការិយាល័យបោះឆ្នោត ចាប់ពីម៉ោង៧៖០០នាទី នៅព្រឹក នៅក្នុងទីតាំងការិយាល័យស្ថិតនៅក្នុងសាលមហោស្របខេត្ត ស្ថិតក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមោនកទ។ ការិយាល័យបោះឆ្នោត៧០០៤មានអង្គបោះឆ្នោត សរុបចំនួន ១៦៨នាក់ក្នុងនោះមានគណបក្សនយោបាយមានចំនួន ៤ បានចុះបញ្ជីក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥នេះ៕