(ព្រះវិហារ)៖ លោក មាស សុភា អ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ និងអង្គបោះឆ្នោតសរុប ៣៣៤រូប មកពីគណបក្សប្រជាជនកម្ពុជា បានអញ្ជើញចូលរួមបោះឆ្នោតជ្រេីសតាំងសមាជិកព្រឹទ្ធសភា​ អាណត្តិទី៥​ ឆ្នាំ២០២៤ នៅមណ្ឌលបោះឆ្នោតខេត្តព្រះវិហារ សម្រាប់ខេត្តព្រះវិហារ​ ការិយាល័យលេខ៨០០៤ ស្ថិតនៅក្នុងបរិវេណវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេស ជាសុីមត្បែងមានជ័យ ក្នុងសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ។

ការបោះឆ្នោតជ្រេីសតាំងសមាជិកព្រឹទ្ធសភា​ នីតិកាលទី៥នេះ​ មានគណបក្សនយោបាយចំនួន០៤​ បានចូលរួមប្រកួតប្រជែង​ រួមមាន៖​ ១.គណបក្សប្រជាជនកម្ពុជា,​ ២.គណបក្សឆន្ទ:ខ្មែរ​,​ ៣.​គណបក្សហ៊្វុនស៊ិនប៉ិច​ និងទី៤.គណបក្សកម្លាំងជាតិ។

សូមបញ្ជាក់ជូនថា​ អង្គបោះឆ្នោត​សម្រាប់ការបោះឆ្នោតជ្រេីសតាំងសមាជិកព្រឹទ្ធសភា​ នីតិកាលទី៥នេះ​ គឺមានតែតំណាងរាស្ដ្រក្នុងតំណែង​ និងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ទាំងអស់ក្នុងតំណែង​(តំណាងប្រជាពលរដ្ឋ)​។ ដោយឡែកសម្រាប់ប្រជាពលរដ្ឋ​ គឺពុំត្រូវបានអនុញ្ញាតឱ្យចូលរួមបោះឆ្នោតនោះឡេីយ​ ពោលការបោះឆ្នោតនេះ​ គឺជាការបោះឆ្នោតអសកល​ ដែលច្បាប់បានកំណត់អ្នកបោះឆ្នោត​ និងអង្គបោះឆ្នោត​ គឺជាតំណាងរាស្ដ្រ​ក្នុងតំណែង​ និងក្រុមប្រឹក្សាឃុំ-សង្កាត់ទាំងអស់ក្នុងតំណែងនៅក្របខណ្ឌនៃភូមិភាគនីមួយៗ៕