(មណ្ឌលគិរី)៖ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅខេត្តមណ្ឌលគិរី បានដំណើរការដោយរលូន ចាប់ពីវេលាម៉ោង ៧៖០០នាទី ព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលស្ថិតនៅក្នុងមណ្ឌលភូមិភាគ៨។

សមាជិកក្រុមប្រឹក្សា ឃុំ/សង្កាត់ទាំងអស់ បានអញ្ជើញមកពីតាមបណ្តាភូមិ ឃុំរបស់ខ្លួន ដើម្បីជួបជុំគ្នានៅមណ្ឌលបោះឆ្នោតតាមការកំណត់របស់ គ.ជ.ប។

រហូតមកដល់ពេលនេះទិដ្ឋភាពជារួមនៅមណ្ឌលបោះឆ្នោតមានភាពស្ងប់ស្ងាត់ប្រកបដោយសន្តិសុខសុខភាព ពុំមានអ្វីមករំខានដល់ដំណើរការនៃកាបោះឆ្នោត អសកលនីតិកាលទី៥ ឆ្នាំ២០២៤នេះឡើយ៕