(សៀមរាប)៖ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចពិជ័យសេនា ទៀ បាញ់ សមាជិករដ្ឋសភា និងជាឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងឧបនាយករដ្ឋមន្រ្តី ទៀ សីហា អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប និងអង្គបោះឆ្នោតមួយចំនួនទៀត អញ្ជើញចូលរួមបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅខេត្តសៀមរាម។

ខេត្តសៀមរាប ស្ថិតនៅភូមិភាគទី៤ រួមមានខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ និងខេត្តប៉ៃលិន ដែលមាន១០ អាសនៈ៕