(ព្រៃវែង)៖ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានឱ្យថា ជនសង្ស័យករណីគប់កញ្ចក់រថយន្ត នៅចំណុចលើដងផ្លូវជាតិលេខ១ ស្ថិតក្នុងស្រុកកំពង់ត្របែក ខេត្តព្រៃវែង ត្រូវបានកម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលស្រុកកំពង់ត្របែក ស្រាវជ្រាវតាមចាប់ឃាត់ខ្លួនបាន ក្រោយជនសង្ស័យធ្វើសកម្មភាព បានរយៈពេលប្រមាណ១ម៉ោង។

ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ក៏អំពាវនាវដល់ប្រជាពលរដ្ឋ និងសាធារណៈជនទាំងអស់ជ្រាបជាព័ត៌មាន។

ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សូមធ្វើការប្រកាសជូនប្រជាពលរដ្ឋក្នុងខេត្តព្រៃវែង និងសាធារណៈជនទាំងអស់ថា នគរបាលខេត្តព្រៃវែង ប្ដេជ្ញាមិនឱ្យមានជនប្រព្រឹត្តបទល្មើសគ្រប់ប្រភេទធ្វើសកម្មភាពបែបអាណាធិបតេយ្យបែបនេះ នៅលើទឹកដីខេត្តព្រៃវែងឡើយ សូមសាធារណៈជនមេត្តាចូលរួមផ្ដល់នូវព័ត៌មានផ្សេងៗ ប្រសិនបើជួបបទល្មើសជាក់ស្ដែងណាមួយកើតឡើង ហើយសូមប្រជាពលរដ្ឋ មេត្តាចូលរួមរិះគន់ក្នុងន័យស្ថាបនាចំពោះនគរបាលខេត្តព្រៃវែងបន្តទៀត៕