(ភ្នំពេញ)៖ សូមចូលរួមទាំងអស់គ្នា! នៅក្នុងវេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៤ និងពិព័រណ៍រដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១១-១៣ ខែមីនា ឆ្នាំ២០២៤ នៅមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ។

សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធី និងការចុះឈ្មោះចូលរួម សូមចូលទៅកាន់ហ្វេសប៊ុកផេក វេទិការដ្ឋាភិបាលឌីជីថល Digital Government Forum ឬគេហទំព័រ www.dgf.gov.kh វេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៤ និងពិព័រណ៍រដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ នឹងបើកជូនសាធារណជនចូលរួមដោយឥតគិតថ្លៃ ដូចនេះ សូមសាធារណជន មេត្តាជ្រាបនិងចូលរួមព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះឱ្យបានច្រើនកុះករ៕