(កោះកុង)៖ ម៉ូតូ១គ្រឿងបុកក្របី បណ្តាលឲ្យស្លាប់ម្នាក់ និងម្នាក់ទៀតរងរបួសធ្ងន់ ហើយក្របីក៏ងាប់នៅនឹងកន្លែង។ ហេតុការណ៍នេះ បានកើតឡើងវេលា២១៖៤០នាទី យប់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅឃុំតានូន ស្រុកបូទុមសាឡរ ខេត្តកោះកុង។

ជនរងគ្រោះ មានឈ្មោះ ស្រី រស្មី ភេទប្រុស អាយុ២២ឆ្នាំ អ្នកបើកបរម៉ូតូ (ស្លាប់) មានទីលំនៅ ភូមិទួលពោធ៌ ឃុំតានូន ស្រុកបុទុមសាគរ ខេត្តកោះកុង និងម្នាក់ទៀតឈ្នោះ ខាត់ សុខឃីម អាយុ២៥ឆ្នាំ រងរបួសធ្ងន់ មានទីលំនៅបច្ចុប្បន្ន ភូមិកោះស្ដេច ឃុំកោះស្ដេច ស្រុកគីរីសាគរ ខេត្តកោះកុង។ ចំណែកម៉ូតូ ម៉ាក អិចសិទ័រ ពណ៌ខ្មៅ គ្មានស្លាកលេខ។

លោក ចាន់ រដ្ឋា នាយនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំតានូន បានឲ្យដឹងថា មូលហេតុអ្នកបើកបរ បើកល្បឿនលឿនពេក ខ្វះការប្រុងប្រយ័ត្ន ក្នុងការបើកបរបណ្តាលឲ្យបុកក្របីស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ។

ចំណែកម៉ូតូកម្លាំងប៉ុស្តីនគរបាលឃុំតានូន យកមករក្សាទុកនូវនៅប៉ុស្តី។ កម្លាំងនគរបាលរដ្ឋបាល ឃុំតានូន កំពុងស្វែងរកមុខម្ចាស់ក្របី ដើម្បីយកមកដោះស្រាយតាមផ្លូវច្បាប់៕