(សិង្ហបុរី)៖ តមតាមការអញ្ជើញរបស់មហាវិទ្យាល័យគោលនយោបាយសាធារណៈលីក្វាន់យូ នៃសាកលវិទ្យាល័យជាតិសិង្ហបុរី បណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នឹងអញ្ជើញធ្វើបាឋកថាក្នុងកម្មវិធី ST Lee Distinguished Lecture ប្រចាំឆ្នាំ ជូនដល់ក្រុមនិស្សិត និងបញ្ញវន្ត ដោយផ្តោតលើប្រធានបទ «តួនាទីរបស់អាស៊ាន នៅក្នុងនិម្មាបនកម្មតំបន់ដែលកំពុងវិវត្តន៍/ ASEAN’s Role in the Evolving Regional Architecture’» នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅប្រទេសសិង្ហបុរី។

ST Lee Distinguished Lecture គឺជាកម្មវិធីដ៏មានកិត្យានុភាពដែលនាំយកបញ្ញវន្តដ៏ល្បីល្បាញមកជួបជុំគ្នានៅប្រទេសសិង្ហបុរី ដើម្បីដោះស្រាយបញ្ហាអន្តរជាតិសំខាន់ៗ។ ក្នុងអំឡុងពេលស្នាក់នៅប្រទេសសិង្ហបុរី បណ្ឌិត កៅ គឺមហួន ក៏នឹងជួបជាមួយពិភាក្សាការងារជាមួយមន្ត្រីជាន់ខ្ពស់មួយចំនួនមកពីរដ្ឋាភិបាល និងស្ថាប័នសិក្សាវិភាគស្រាវជ្រាវ ក្នុងប្រទេសសិង្ហបុរីផងដែរ ដើម្បីពង្រឹង និងពង្រីកការទូតអាស៊ាន៕