(កោះកុង)៖ នារសៀលថ្ងៃអង្គារ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង បានប្រារព្ធពិធីបំពាក់ឋានន្តរស័ក្កិ ថ្នាក់វរសេនីយ៍ឯក (ស័ក្តិ) ជូនលោកវរសេនីយ៍ឯក ម៉ាន់ ដាវីត នាយសេនាធិការ កងរាជអាវុធហត្ថខេត្តកោះកុង ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង។

ក្នុងពិធីនេះដែរ ក៏មានការអញ្ជើញចូលរួម ពីលោកមេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង ស្រុក ស្នាក់ការ មេបញ្ជាការ កងអន្តរាគមន៍ ព្រមទាំងនាយ នាយរង កងរាជអាវុធហត្ថជាច្រើនរូបផងដែរ៕