(កំពង់ឆ្នាំង)៖ ប្រជាកសិករដែលមានមុខរបរដាំដំណាំខ្ទឹមកំពុងមានសង្ឃឹមឡើងវិញខ្លះៗ ដោយសារដំណាំខ្ទឹមរបស់ពួកគាត់ចាប់ផ្ដើមមានតម្លៃខ្ពស់ជាបណ្តើរៗ ដែលធ្វើឱ្យពួកគាត់ទទួលបានប្រាក់កម្រៃខ្លះ មិនមានការខាតបង់ច្រើនដូចរយៈពេលកន្លងមក ដែលតម្លៃដំណាំខ្ទឹមជាង ១០០០រៀល ក្នុងមួយគីឡូក្រាមតែប៉ុណ្ណោះ។

ប្រជាកសិកររស់នៅក្នុងឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ប្រជាកសិករភាគច្រើនរស់នៅក្នុងឃុំទឹកហូត ស្រុករលាប្អៀរ បានប្រកបរបរដាំបន្លែពិសេស គឺដំណាំខ្ទឹម ដែលជាមុខរបរដ៏សំខាន់មួយរបស់ពួកគាត់ក្រៅពីធ្វើស្រែ ចំពោះបន្លែ និងដំណាំខ្ទឹមទាំងនេះកន្លងមក គឺមានតម្លៃឡើងចុះមិនឋិតថេរនោះឡើយ។ រីឯដំណាំខ្ទឹមនេះវិញពេលខ្លះមានត ម្លៃរហូតទៅដល់ពី៩០០០ ទៅ១,០០០០រៀល ក្នុងមួយគីឡូក្រាម និងពេលខ្លះក៏ធ្លាក់តម្លៃនៅសល់ត្រឹ ម៨០០ ទៅ១,០០០រៀល ក្នុងមួយគីឡូក្រាមក៏មានដែរ អាស្រ័យទៅលើឈ្មួញកណ្ដាលដែលជាអ្នកប្រមូ លទិញ។

ប្រជាកសិករបានបន្តថា នៅក្នុងអំឡុងខែមុនតម្លៃខ្ទឹមមានតម្លៃត្រឹមតែ២,០០០រៀល ក្នុងមួយគីឡូក្រាម តម្លៃនេះគឺប្រជាកសិករដែលប្រកបរបរដាំខ្ទឹមគ្រប់រូបមានការខាតបង់ច្រើន ដោយសារតែការដាំខ្ទឹម គឺត្រូវចំណាយទៅលើថ្នាំបាញ់កំចាត់សត្វល្អិត ជីសម្រាប់បំប៉នដើមខ្ទឹម ប្រេងសាំង ប្រេងម៉ាស៊ូតស ម្រាប់ចាក់ម៉ាស៊ីនបូមទឹកស្រោចស្រព និងជួលកម្មករដកដែលត្រូវចំណាយមួយចំណែកទៀតដែរនោះ ហេតុនេះបើទូទាត់ទៅ គឺត្រូវខាតបង់ និងមិនរួចដើមមនោះឡើយ។

ពួកគាត់បានបញ្ជាក់ថា ដោយឡែកនៅក្នុងសប្តាហ៍នេះ គឺចាប់ពីថ្ងៃទី២៧-២៨ ខែកុម្ភៈនេះ តម្លៃខ្ទឹមឡើងថ្លៃបានបន្តិចវិញ គឺក្នុងមួយគីឡូក្រាម ២,៥០០រៀល តម្លៃនេះប្រជាកសិករអ្នកដាំដំណាំខ្ទឹមទាំងអស់អាចទូទាត់ទៅសល់បានកម្រៃខ្លះវិញតែមិនច្រើននោះទេ បើអាចចំណេញបានច្រើនលុះ ត្រាតែតម្លៃខ្ទឹមចាប់ពី ៥,០០០រៀលឡើងទៅដូចកាលពីឆ្នាំមុនៗទើបប្រជាកសិករអាចសល់ប្រាក់កម្រៃបានច្រើន។

តែទោះជាតម្លៃមិនឋិតថេដូចនេះក៏ដោយ ក៏ពួកគាត់ជាប្រជាកសិករដែលធ្លាប់ប្រកបមុខរបរដាំបន្លែ និងដំណាំខ្ទឹមជាយូរយារមកហើយនោះនៅតែបន្តប្រក បមុខរបរនេះជាបន្តទៀត ដោយមិនរាថយនោះឡើយជាចុងក្រោយពួកគាត់ក៏សុំសំណូមពរដល់ក្រសួងពាក់ព័ន្ធ មេត្តាជួយបញ្ចុះតម្លៃជី ថ្នាំកំចាត់សត្វល្អិត និងប្រេងបានខ្លះ ជាការរួមចំណែកកាត់បន្ថយការចំណាយរបស់ប្រជាកសិករ ដើម្បីពួកគាត់ទទួលបា នកម្រៃពីការប្រកបមុខរបរកសិកម្មសម្រាប់ដោះស្រា យជីវភាពគ្រួសារឱ្យមានភាពធូរធារ៕