(ភ្នំពេញ)៖ បន្ទាប់ពីមានករណីបណ្តាញ Facebook មួយចំនួន បានផ្សព្វផ្សាយអំពីការដាក់របាំងសាច់អួន និងលបក្នុងបឹងទន្លេសាប ហើយមានការរិះគន់យ៉ាងចាស់ដៃមកលើអាជ្ញាធរ និងក្រសួងពាក់ព័ន្ធអំពីការបណ្តែតបណ្តាយឱ្យមានការនេសាទនោះ, ក៏មានការបកស្រាយបំភ្លឺពីរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

តំបន់ដែលបណ្តាញសង្គម Facebook មួយចំនួនបង្ហោះរូបភាពនោះ គឺស្ថិតនៅក្នុងតំបន់ឃុំផាន់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

បន្ថែមលើសពីលើការបំភ្លឺរបស់រដ្ឋបាលជលផលហើយនោះ មន្ត្រីជលផល និងប្រជានេសាទតំបន់ផាន់សណ្តាយ ក៏បានបំភ្លឺបន្ថែមជុំវិញស្ថានភាពពិតជាក់ស្តែងនៃការប្រកបមុខរបរនេសាទ របស់ប្រជាពលរដ្ឋរាប់ពាន់គ្រួសារ ក្នុងតំបន់ផាន់សណ្តាយនេះ។

សូមទស្សនាវីដេអូនៃការបញ្ជាក់របស់មន្ត្រីជលផល និងប្រជានេសាទ ដូចខាងក្រោម៖