(ភ្នំពេញ)៖ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានទទួលស្វាគមន៍ និងទទួលអំណោយពីលោកស្រី ឡៅ គីមលាង នាយិកាក្រុមហ៊ុន MONTAGUT Cambodia នូវអាវយឺត MONTAGUT នារី និងបុរស ចំនួន ១០៨អាវ ដែលឧបត្ថម្ភជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួប ១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។

ក្នុងឱកាសនោះ ក្នុងនាមកាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន, លោកស្រីអគ្គលេខាធិការរងទី១ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកស្រី ឡៅ គីមលាង នាយិកាក្រុមហ៊ុន MONTAGUT Cambodia ដែលបាននាំយកអាវយឺតមកជូនកាកបាទក្រហមកម្ពុជា ស្របពេលក្នុងយុទ្ធនាការប្រារព្ធខួប ១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤។

លោកស្រីក៏បានប្រសិទ្ធពរ បវរសួស្តីមហាប្រសើរជូនចំពោះ លោកស្រីនាយិកាក្រុមហ៊ុន និងក្រុមគ្រួសារ សូមជួបប្រទះតែនឹងព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមជម្រាបថាសម្រាប់សប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលមានសទ្ធាជ្រះថ្លាចូលរួមបរិច្ចាគ សម្ភារៈ និងថវិកាជូនកាកបាទក្រហមក្រហមកម្ពុជា ក្នុងឱកាសខួប ១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ ដើម្បីឱ្យសមាគមជាតិមានធនធាន និងលទ្ធភាពគ្រប់គ្រាន់ ក្នុងការបន្តផ្តល់សេវាកម្មមនុស្សធម៌ជួយដល់ជនរងគ្រោះ និងជនងាយរងគ្រោះបំផុត ប្រកបដោយបរិយាប័ន្ន សូមអញ្ជើញទៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ឬសូមវេរចូលគណនីធនាគាររបស់កាកបាទក្រហមកម្ពុជា ដែលមានជម្រើសដូចខាងក្រោម៖

១៖ ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB) ៖

* អ្នកទទួលផល : កាកបាទក្រហមកម្ពុជា
* គណនីឈ្មោះ : CRC Internal Funds Raised
* គណនីប្រាក់រៀល : 100004348127
* គណនីប្រាក់ដុល្លារអាម៉េរិក : 300001709996

២៖ ធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) ៖
* អ្នកទទួលផល : កាកបាទក្រហមកម្ពុជា
* គណនីឈ្មោះ : CAMBODIAN RED CROSS
* គណនីប្រាក់រៀល : 777 766 168
* គណនីប្រាក់ដុល្លារអាម៉េរិក : 777 788 168

*** រាល់ព័ត៌មានបន្ថែម សូមមេត្តាទំនាក់ទំនង៖
លោកជំទាវ ពុំ ចន្ទីនី លេខទូរស័ព្ទ៖ 012 921 105
លោកជំទាវ ម៉ែន នារីសោភ័គ លេខទូរស័ព្ទ៖ 012 810 854
ឯកឧត្តម ឌួង អេលីត លេខទូរស័ព្ទ៖ 017 248 888