(ភ្នំពេញ)៖ តារាងព្រះរាជពិធីបុណ្យទក្ខិណានុប្បទាន និងតារាងព្រះរាជពិធីបង្សុកូល ឧទ្ទិសព្រះរាជមហាកុសលថ្វាយព្រះវិញ្ញាណក្ខន្ធព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា និងជាសម្ដេចព្រះចៅអធិការ វត្តឧណ្ណាលោម រាជធានីភ្នំពេញ។

សូមជម្រាបថា សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស បានយាងចូលព្រះទិវង្គត នាថ្ងៃចន្ទ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ១៧៖៤០នាទីល្ងាច ព្រះជន្ម ៩៣ព្រះវស្សា ដោយព្រះជរាពាធ នៅក្នុងវត្តឧណ្ណាលោម ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕