(ភ្នំពេញ)៖ កងកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ តាមបណ្តាខណ្ឌទាំង១៤ បានធ្វើការផ្លាស់ប្តូរគ្នា ហ្វឹកហាត់បំប៉នជាប្រចាំនូវមេរៀនប្រើប្រាស់កាំភ្លើង វែង ខ្លី កាន់តែស្ទាត់ជំនាញ យុទ្ធវិធីបាញ់ឈរ អង្គុយ ក្រាប យុទ្ធវិធីកាច់ឃ្លេ និងមេរៀនដទៃផ្សេងៗទៀត ដើម្បីបង្ការ បង្រ្កាបសង្រ្គោះ បានទាន់ពេលវេលា និងកាន់តែមានប្រសិទ្ធភាពខ្ពស់ នាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤។

កងកម្លាំងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេពេញ គឺបានទទួលនូវបណ្តុះបណ្តាញ ហ្វឹកហាត់បំប៉នលើជំនាញជាប់ជាប្រចាំដើម្បីបង្កើតសមត្ថភាព ក្នុងការចូលរួមអន្តរាគមន៍ការពារសន្តិសុខ សណ្តាប់ធ្នាប់ និងជាពិសេសដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋជាដើម៕