(សហព័ន្ធស្វីស)៖ នៅល្ងាចថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ក្នុងនាមប្រធានគណៈប្រតិភូជាន់ខ្ពស់ នៃព្រះរាជាណាចក្រកម្ពុជា អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងភរិយា ដឹកនាំគណៈប្រតិភូ ចូលរួមកម្មវិធីពិសាអាហារសាមគ្គីពេលល្ងាចផ្លូវការ ដែលរៀបចំដោយលោក Arno Wicki ឧបការីអគ្គនាយក នៃទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) និងជាប្រធានផ្នែកអាស៊ី-អាមេរិកឡាទីន និងការ៉ាប៊ីន នៅវិមាន Bellevue ក្នុងទីក្រុងប៊េន។

សូមជម្រាបជូនថា លោកអភិសន្តិបណ្ឌិត ស សុខា និងលោកស្រី ព្រមទាំងគណៈប្រតិភូ នឹងបន្តទស្សនកិច្ចនៅសហព័ន្ធស្វីស រហូតដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ មុននឹងបន្តដំណើរទស្សនកិច្ចនៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់៕