(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ បានលើកឡើងថា ច្បាប់ស្តីពីរបបសារព័ត៌មាន មិនអាចការពារបានចំពោះអ្នកផ្សាយដោយមិនគោរពក្រមសីលធម៌ និងច្បាប់ទេ ហើយការផ្សាយព័ត៌មានដែលត្រឹមត្រូវស្របតាមវិជ្ជាជីវៈ គឺមិនមែនជាការផ្សាយព័ត៌មានដែលនាំឲ្យប៉ះពាល់ដល់សិទ្ធិរបស់អ្នកដទៃនោះដែរ។ លោកបានថ្លែងបែបនេះ នៅក្នុងកម្មវិធី Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ ក្រោមប្រធានបទ «សេរីភាពសារព័ត៌មាន និងសិទ្ធិបញ្ចេញមតិនៅក្នុងប្រទេសកម្ពុជា»។

អ្នកនាំពាក្យក្រសួងព័ត៌មានរូបនេះ បានបញ្ជាក់ទៀតថា ក្នុងនាមជាអ្នកព័ត៌មានគួរណាស់បានសិក្សាអំពីវិជ្ជាជីវៈសារព័ត៌មានជាមុនសិន មុននឹងចេញទៅប្រកបអាជីពជាអ្នកព័ត៌មាន ព្រោះតែនាពេលកន្លងទៅ មានអ្នកសារព័ត៌មានជាពិសេសអ្នកដែលកាន់ទូរស័ព្ទ Live ក្នុងនាមជាអ្នកព័ត៌មាន បានធ្វើឲ្យប៉ះសិទ្ធិឯកជនភាពរបស់អ្នកដទៃទាំងបំពាន ហើយទង្វើទាំងអស់នេះ ក៏បានធ្វើឲ្យប៉ះពាល់ដល់អ្នកសារព័ត៌មាន ដែលមានវិជ្ជាជីវៈត្រឹមត្រូវផងដែរ៕

សូមស្តាប់ការលើកឡើងរបស់អ្នកនាំពាក្យ៖