(ភ្នំពេញ)៖ លោកមេធាវី ហាក់​ សុភារិទ្ធ ប្រធានការិយាល័យមេធាវីពិស្សុត និងសហការី បានផ្ញើសារលិខិតជូនពរលោក លឹម ជាវុត្ថា សហស្ថាបនិក និងជាអគ្គនាយក អង្គភាពព័ត៌មាន Fresh News ក្នុងឱកាសនៃខួប១០ឆ្នាំ នៃថ្ងៃកំណើតរបស់អង្គភាពព័ត៌មានរបស់ខ្លួន។

លោកមេធាវីបានថ្លែងថា «ខ្ញុំបាទ និងភរិយា ព្រមទាំងសមាជិក សមាជិកា ទីប្រឹក្សា ជំនួយការ និងបុគ្គលិកទាំងអស់ នៃការិយាល័យមេធាវី ពិស្សុត & សហការី មានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និង សូមចូលរួមអបអរសាទរយ៉ាងក្លៀវក្លា ក្នុងឱកាសដ៏ថ្លៃថ្លា ខួបគម្រប់១០ឆ្នាំ របស់បណ្ដាញព័ត៌មាន Fresh News ដែលត្រូវនឹង ថ្ងៃពុធ ៨កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។

ឆ្លៀតក្នុងឱកាសនេះផងដែរ ខ្ញុំបាទ សូមកោតសរសើរឯកឧត្តមអគ្គនាយក ថ្នាក់ដឹកនាំ និង សហការី នៃបណ្ដាញព័ត៌មាន Fresh News តែងតែខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី លះបង់ ដោយមិនខ្លាច នឿយហត់ ក្នុងចូលរួមផ្សព្វផ្សាយនូវសក្តានុពលសេដ្ឋកិច្ច នៃព្រះរាជាណាចក្រកម្ពុជា និងតែងតផ្តិតយក និងផ្ដល់ព័ត៌មានពិតជាក់ស្តែង ដែលឆ្លុះបង្ហាញភាពរីកចម្រើននៃព្រះរាជាណាចក្រកម្ពុជា ក្រោមម្លប់សន្តិភាព ដែលដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីន ព្រះរាជាណាចក្រកម្ពុជា។

ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់ វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមជួយតាមថែរក្សា និងប្រោះព្រំប្រសិទ្ធពរជ័យ ជូនចំពោះឯកឧត្តមអគ្គនាយក និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ និងសហការី នៃបណ្ដាញព័ត៌មាន Fresh News សូមជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍»៕