(ភ្នំពេញ)៖ សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកការស្រាវជ្រាវឈានដល់ការបង្ក្រាបជាក់ស្តែងករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុចជាប់របងអង្គភាពប្រឆាំងអំពើពុករលួយ ផ្លូវ១៥៤ ភូមិ៩ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ដោយឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ក្រោយទទួលបានសេចក្ដីរាយការណ៍ពីពលរដ្ឋតាមរយៈ App Nodrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។

របាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់នោះ រួមមានឈ្មោះ សាច់ ដុំ អាយុ៣៣ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ និងឈ្មោះ ជា វិច្ចរា អាយុ២៩ឆ្នាំ មុខរបរ និងស្នាក់នៅ មិនពិតប្រាកដ។ វត្ថុតាងត្រូវចាប់យក ក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន៩កញ្ចប់តូច និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នកម្លាំងសមត្ថកិច្ច កំពុងបន្តស្រាវជា្រវរកបក្ខពួកមេក្លោង និងក្រុមបក្ខពួកសេសសល់ដទៃទៀត និងរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី។ សូមបន្តចុច Link សម្រាប់តម្លើង App Nodrug ៖ https://nodrugsnacd.com/download_kh