(ភ្នំពេញ)៖ នៅព្រឹកសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអនុញ្ញាតឱ្យលោក វ៉ាំងសង់ អេប្លេ (Vincent Eble) សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមមិត្តភាពអន្តរសភាបារាំង-កម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ជំនួបនេះ ធ្វើឡើងនៅវិមានព្រឹទ្ធសភា។

សូមបញ្ជាក់ថា លោក វ៉ាំងសង់ អេប្លេ កំពុងបំពេញទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី១៦-២០ ខែឧសភា ឆ្នាំ២០២៤ ដើម្បីស្វះស្វែងរកការពង្រីកពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងបារាំង៕