(សេអ៊ូល,កូរ៉េខាងត្បូង)៖ អំឡុងអមសម្តេចធិបតីបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋកូរ៉េ នៅរសៀល ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ភរិយាសម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញទស្សនាការតាំងពិព័រណ៌ នៅមជ្ឈមណ្ឌល Gallery Guruji ក្នុងទីក្រុងសេអ៊ូល សាធារណរដ្ឋកូេរ។

មជ្ឈមណ្ឌលវប្បធម៌ Gallery Guruji គឺជាស្ថាប័នមិនស្វែងរកប្រាក់ចំណេញ ដែលស្របតាមរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ មានគោលបំណងលើកកម្ពស់វប្បធម៌កូរ៉េ និងសម្រួលដល់ការផ្លាស់ប្តូរវប្បធម៌។ ចាប់ពីឆ្នាំ ២០០៩ មក សេវាវប្បធម៌ និងព័ត៌មានកូរ៉េ បានចាប់ផ្តើមបង្កើតមជ្ឈមណ្ឌលវប្បធម៌កូរ៉េ នៅជុំវិញពិភពលោក។

គិតត្រឹមឆ្នាំ ២០២៣ មជ្ឈមណ្ឌលវប្បធម៌កូរ៉េ ចំនួន៣៥ មានវត្តមាននៅក្នុងប្រទេសចំនួន ៣០ នៅលើពិភពលោក។ នៅក្នុងមជ្ឈមណ្ឌលនេះ ក៏មានការដាក់តាំងនូវផ្ទាំងរូបថត ពីប្រទេសកម្ពុជា តួយ៉ាងដូចជារាជធានីភ្នំពេញ និងប្រាសាទអង្គរវត្ត នៅខេត្តសៀមរាប៕