(ភ្នំពេញ)៖ កម្មវិធីប្រកួតប្រជែងស្នាដៃស្ថាបត្យកម្ម «ដង្ហើមទីក្រុង» បានចាប់ផ្តើមការប្រកួតចាប់តាំងពីដើមខែមករា ឆ្នាំ២០២៤។ ឆ្លងតាមការសម្រិតសម្រាំងជាច្រើនវគ្គ បេក្ខភាព១០ក្រុមក៏ត្រូវបានជ្រើសរើសសម្រាប់ការធ្វើបទបង្ហាញនាថ្ងៃផ្តាច់ព្រ័ត្រ។

ការធ្វើបទបង្ហាញវគ្គផ្តាច់ព្រ័ត្រមានការចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធ ស្ថាបត្យករ សិស្ស និស្សិត ប្រមាណ៤០០នាក់។ កម្មវិធីបានចាប់ផ្តើមពីវេលាម៉ោង ៩៖០០ នាទីព្រឹក រហូតដល់ម៉ោង ៦៖០០នាទីល្ងាច ដោយការធ្វើបទបង្ហាញត្រូវបានបែងចែកជា២ផ្នែក ពោលគឺ៥ក្រុមបានធ្វើបទបង្ហាញពេលព្រឹក និង៥ក្រុមបន្ថែមនាពេលល្ងាច។

វត្តមានរបស់ ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញជាអធិបតីក្នុងការផ្តល់មតិសំណេះសំណាល និងចែកពានរង្វាន់ ប្រាក់រង្វាន់ និងលិខិតសរសើរជូនដល់ម្ចាស់ជ័យលាភីទាំង១០ គណៈកម្មការ អ្នកសម្របសម្រួល និងអ្នកស្ម័គ្រចិត្តរបស់កម្មវិធី។

ជ័យលាភីលេខ១៖ វត្តភ្នំ - A Timeless Park
សមាជិកក្រុម៖
- សើ ហានីហ្វាស់
- ជីវ វ៉េងសេង
- រិទ្ធ ដានី

ជ័យលាភីលេខ២៖ ចំណងបៃតង
សមាជិកក្រុម៖
- ធូ ពិសី
- សុីន ពន្លឺ
- ហំ វណ្ណដា

ជ័យលាភីលេខ៣៖ បេះដូងបៃតងនៃទីក្រុងភ្នំពេញ ទីក្រុងរយៈពេល៥នាទី
សមាជិកក្រុម៖
- ម៉ក់ ម៉ូលីឬទ្ធិរុទ្រ
- ប៉ែន លីសា

ជ័យលាភីលេខ៤៖ សេដ្ឋកិច្ចក្នុងអរិយធម៌បៃតង
សមាជិកក្រុម៖
- សួន រស្មី
- ស៉ី សុគន្ធគ្រីតា
- អ៉ឹង វេងលី
- តែ ហេងឆាយ

ជ័យលាភីលេខ៥៖ Rebirth
សមាជិកក្រុម៖
- Kimsor BE
- Jakekee KIT
- Chhoung CHEA
- Tola VEY