(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបំពេញទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសកូរ៉េខាងត្បូង ជាលើកដំបូង ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤។ នៅក្នុងទស្សនកិច្ចនេះ មានឯកសារសំខាន់ៗជាច្រើនត្រូវបានចុះអនុស្សារណៈ ពាក់ព័ន្ធនឹងកិច្ចសហប្របត្តិការ ពាណិជ្ជកម្ម វិនិយោគ និងវិស័យផ្សេងទៀត ជាពិសេសជាមួយនឹងដំណើរទស្សនកិច្ចនេះ ប្រទេសទាំងពីរបានប្រកាសបង្កើតទំនាក់ទំនង «ភាពជាដៃគូយុទ្ធសាស្ត្រ» ផងដែរ បន្ទាប់ពីមានមិត្តភាពរយៈពេល២៧ឆ្នាំ។

តើទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីររយៈពេល២៧ឆ្នាំមកនេះ មានស្ថានភាពយ៉ាងណាដែរ ? តើហេតុអ្វីប្រទេសទាំងពីរសម្រេចបង្កើតភាពជាដៃគូយុទ្ធសាស្រ្តនាពេលនេះ?

នៅសប្តាហ៍នេះ កម្មវិធី Fresh Talk មានវាគ្មិនកិត្តិយស ២រូប ដែលចូលរួមពិភាក្សា ក្នុងនោះរួមមាន៖ លោក ម៉ារ យ៉ារិទ្ធិ អ្នកតាមដានព្រឹត្តិការណ៍នយោបាយអន្តរជាតិ, លោកបណ្ឌិត ស៊ឺន សំ អ្នកវិភាគគោលនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា។ ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជន រង់ចាំតាមដានទស្សនាកិច្ចពិភាក្សា Fresh Talk នាថ្ងៃសៅរ៍ ម៉ោង៦៖០០ល្ងាចនេះ!