(កំពង់ឆ្នាំង)៖ រយៈពេល៨ថ្ងៃ ដែលជាថ្ងៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កំណត់ឲ្យបណ្ដាគណបក្សនយោបាយ ដែលឈរឈ្មោះឲ្យគេបោះឆ្នោត មានសិទ្ធិក្នុងការធ្វើសកម្មភាព ឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្ត និងជ្រើសរើសក្រុមប្រឹក្សា ក្រុង ស្រុក និងខណ្ឌនៅទូទាំងប្រទេសកម្ពុជា ដោយចាប់ពីថ្ងៃទី១៧ ខែឧសភា ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ សម្រាប់នៅខេត្តកំពង់ឆ្នាំង មានគណបក្សនយោបាយចំនួន ៥ដែលបានចុះបញ្ជីឈរឈ្មោះបោះឆ្នោតផងដែរ។

ដោយឡែកនៅថ្ងៃដំបូងនៃថ្ងៃបើកយុទ្ធនាការឃោស នារកសំឡេងឆ្នោតនៅខេត្តកំពង់ឆ្នាំង គឺមានតែគណបក្សប្រជាជនកម្ពុជាតែមួយប៉ុណ្ណោះ ដែលបើកយុទ្ធ នាការឃោសនាដង្ហែរក្បួនទ្រង់ទ្រាយធំ ដោយមានសមាជិកសមាជិកាចូលរួមដង្ហែរក្បួនជិត២ម៉ឺននាក់និងមធ្យោបាយរថយន្ត ម៉ូតូ ផាស្អាប់ និងម៉ូតូកង់បីសរុបរាប់ពាន់គ្រឿង។

លោក ឈៀង ថារិទ្ធ ប្រធានក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា បន្ទាប់ពីថ្ងៃបើកយុទ្ធនាការដង្ហែរក្បួនឃោសនារកសំឡេងឆ្នោតទ្រង់ទ្រាយធំនៅទូទាំងខេត្ត កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ម្សិលមិញនេះរួចមក ថ្នាក់ដឹកនាំគណបក្សខេត្ត ដែលមានលោក ស៊ុន សុវណ្ណារិទ្ធិ ជាប្រធានគណៈកម្មាធិការគណបក្សខេត្ត លោកបានចាត់ក្រុមការងារបក្ស បន្តចុះសំណេះសំណាល ជាមួយសមាជិកសមាជិកា និងអង្គបោះឆ្នោត នៅតាមបណ្ដាមូលដ្ឋានក្នុងស្រុកទាំង ៨ ដើម្បីពង្រឹងស្មារតីទទួលខុសត្រូវរបស់អង្គបោះ ឆ្នោតគ្រប់រូប ដោយធ្វើយ៉ាងណាត្រូវមានវត្តមាន នៅថ្ងៃបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដែលថ្ងៃបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ខាងមុខនេះ។

ដោយឡែកនៅថ្ងៃនេះផងដែរ គឺថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤នេះ លោកអភិបាលខេត្តកំពង់ឆ្នាំង និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត ក៏បានអញ្ជើញចុះសំណេះសំណាល ជាមួយសមាជិកសមាជិកា និងអង្គបោះឆ្នោះនៅក្នុងស្រុកកំពង់លែងផងដែរ។

នាឱកាសនោះ ប្រធានគណៈក ម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត ក៏បានលើកឡើងថា ក្រុមការងារចុះមូលដ្ឋានគឺមានតួនាទីយ៉ាងសំខាន់ណាស់ក្នុងការជួយគាំទ្រទាំងបច្ចេកទេសនិ ងធនធានដល់គណបក្សតាំងពី ក្រុង ស្រុក ដល់មូ លដ្ឋាន លើការអនុវត្តគោលនយោបាយជាយុទ្ធសា ស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើនការ ងារសមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលមានការកែទម្រង់និងការពង្រឹងអភិបាលកិច្ចជាស្នូលដោយកំណត់អាទិភាពជាគន្លឹះចំនួន៥សំដៅការពារថែរក្សាពូនជ្រុំសមិទ្ធផលជាតិជំរុញសន្ទុះកំណើនសេដ្ឋកិច្ចធ្វើឲ្យពលរដ្ឋក្នុងមូលដ្ឋានរស់នៅក្នុងភាពសម្បូរស ប្បាយនិងសន្តិភាព។

ជាមួយគ្នានេះ លោកសូមធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារដែលជាសមាជិកសមាជិការគណ បក្សប្រជាជនកម្ពុជាស្រុកកំពង់លែង ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំង កាយចិត្តស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីបុព្វហេតុជាតិ និងប្រជាជនមិនតែ ប៉ុណ្ណោះ ថែមទាំងបានកសាងនូវសមិទ្ធផលជាច្រើនដែលជាប្រយោជន៍សាធារណៈទាំងហេដ្ឋារចនាស ម្ព័ន្ធ សាលារៀន វត្តអារាម ស្ពាន និងសមិទ្ធផលនានា ជាច្រើនទៀតផងដែរ៕