FRESH NEWS+ Home Local World Business Facebook YouTube TikTok English Chinese (中文)

 
ប្រជាជនថៃ លួចឆ្លងដែនខុសច្បាប់ចូលកម្ពុជា ក្នុងភូមិសាស្រ្តស្រុកម៉ាឡៃ ដើម្បីរកការងារធ្វើ * គយប្រមូលចំណូលបានជាង ១៥០០លានដុល្លារ កើនឡើង២១%ក្នុងឆមាសទី១ ឆ្នាំ២០២៥នេះ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតអបអរសាទរ ក្នុងឱកាសនៃការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីរទីតាំងឧក្រិដ្ឋកម្មមកជា មណ្ឌលផ្សះផ្សានិងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក * វិភាគអន្តរជាតិ៖ ហេតុអ្វីលោក ដូណាល់ ត្រាំ បារម្ភចំពោះ BRICS ខ្លាំងម្ល៉េះ? * Fresh Exclusive: ការដកសញ្ជាតិពីជនក្បត់ជាតិ គឺជាជំហានចាំបាច់មួយដើម្បីការពារជាតិកម្ពុជា * ៣ឆ្នាំនៃសង្រ្គាមជាមួយអ៊ុយក្រែន រុស្ស៉ីរឹបអូសបានទ្រព្យសម្បត្តិគិតជាទឹកប្រាក់ជាង ៥០ពាន់លានដុល្លារ * ទូរទស្សន៍ថៃ៖ លោក ថាក់ស៉ីន និយាយថា ពួកឧក្រិដ្ឋជនឆបោកអនឡាញមួយចំនួនក្នុងប្រទេសថៃ ស្នាក់នៅអាផាតមិនថ្លៃៗ និងទៅមកប្រទេសមីយ៉ាន់ម៉ាដោយសេរី * ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ៖ ជនណាក៏ដោយឲ្យតែចូលសញ្ជាតិខ្មែរ ត្រូវតែស្បថ ស្មោះត្រង់នឹងខ្មែរ * TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះមិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩នោះទេ ខណៈអ្នកជាសះស្បើយ៣នាក់ * ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ បង្ហាញមូលហេតុសំខាន់៣ ក្នុងការធ្វើវិសោធនកម្មមាត្រា៣៣ ដែលរដ្ឋសភាបានអនុម័តទាំងស្រុង * ប្លង់ប្រាសាទអង្គវត្ត និងប្លង់ដែលថៃលួចចម្លងទៅសាងសង់នៅខេត្តបុរីរម្យ ប្រទេសថៃ មានភាពស្រដៀងគ្នាណាស់ * គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងបើកកិច្ចប្រជុំរសៀលនេះ ដើម្បីពិនិត្យសំណើសុំឱ្យពិនិត្យ និងឱ្យយោបល់លើសេចក្តីស្នើច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា៣៣ * Fresh AI កម្មវិធីព័ត៌មានឆ្លាតវៃដើរតួនាទីជា AI ផងនិងដូច Google អនុញ្ញាតឱ្យលោកអ្នកអាចចុចសួរនាំអ្វីៗជាភាសាខ្មែរ ពាក់ព័ន្ធព័ត៌មាន និងចំណេះដឹងផ្សេងៗយ៉ាងទូលំទូលាយ ហើយឆ្លើយតបលឿនរហ័ស ។ កម្មវិធីផ្ញើសារ CoolApp version 37 (ចុងក្រោយ) ដំណើរការកាន់ល្អប្រសើរជាងមុន និងកាត់បន្ថយ Auto download រូបភាព និងវិដេអូ មិនសូវអស់ Megabyte ច្រើនដូចមុន ! ប្រើប្រាស់ CoolApp បង្ហាញពីជាតិនិយមរបស់លោកអ្នក គាំទ្រផលិតផលនិងស្នាដៃរបស់ខ្មែរ ! * Fresh News English: South Korea, Japan and US conduct air drill as defence chiefs meet * Britain, France agree to coordinate nuclear deterrence, unveil new migration scheme * Taiwan's military exercise will only jeopardize well-being of its residents: mainland spokesperson * Editor’s Pick: What Are the Chances for Peace in Ukraine Right Now? * TOP NEWS: Cambodia Reports 0 New COVID19 Case, 3 Recovered, 0 Died * South Korea, Japan and US conduct air drill as defence chiefs meet * Trump puts 35% tariff on Canada, eyes 15%-20% tariffs for others * VINCI Airports Expresses Interest in Expanding Investments in Key Sectors in Cambodia * Fresh News Plus: នាយកប្រតិបត្តិ Nvidia លោក Jensen Huang ជួបនិយាយជាមួយលោក Trump មុនធ្វើដំណើរទៅប្រទេសចិន * អ្នកឧកញ៉ា គឹម សុខអេង ទទួលបានពានរង្វាន់«ជើងឯកអាជីវកម្ម CSR អាស៊ានឆ្នាំ 2025» ដែលបានចូលរួមចំណែកជួយដល់សង្គម * ចំណេះដឹងទូទៅ៖ លោក មហាធៀ មានអាយុ ១០០ឆ្នាំហើយ, ឈ្វេងយល់ពីមូលហេតុ ដែលនាំឲ្យលោកអាយុវែង និងរហ័សរហួន * ប្រឈមមុខនឹងសម្ពាធអាមេរិក Huawei កំពុងស្វែងរកទីផ្សារបន្ទះឈីប AI ថ្មីនៅមជ្ឈិមបូព៌ា និងអាស៊ីអាគ្នេយ៍ * Amazon កំពុងពិចារណាវិនិយោគរាប់ពាន់លានដុល្លារបន្ថែមទៀតក្នុងក្រុមហ៊ុន AI Anthropic * រដ្ឋាភិបាលឆែកហាមឃាត់ការប្រើប្រាស់ DeepSeek នៅក្នុងរដ្ឋបាលសាធារណៈ ដោយសារកង្វល់ផ្នែកសុវត្ថិភាពទិន្នន័យ * TikTok កំពុងរៀបចំកម្មវិធីសម្រាប់អ្នកប្រើប្រាស់អាមេរិក ដែលមាន Algorithm និងទិន្នន័យដោយឡែក * Nvidia ក្លាយជាក្រុមហ៊ុនសាធារណៈដំបូងគេមានតម្លៃទីផ្សារលើស ៤ទ្រីលានដុល្លារ
 
 

Fresh News បើកវគ្គសិក្សាថ្មី អំពី «របៀបសរសេរព័ត៌មានស៊ើបអង្កេត និងអត្ថបទយកការណ៍», សូមចាប់ផ្តើមចុះឈ្មោះឥឡូវនេះ (Video inside)

2024-05-20 07:38am

(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានជោគជ័យ ក្នុងការបើកវគ្គសិក្សាអំពីរបៀបសរសេរព័ត៌មាន ៦វគ្គ កន្លងទៅ នៅពេលនេះ មជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មាន Fresh News (FTC) ចាប់ផ្តើមបើកវគ្គពិសេសមួយថ្មីទៀតនោះគឺ «របៀបសរសេរព័ត៌មានស៊ើបអង្កេត និងអត្ថបទយកការណ៍»។

វគ្គសិក្សានេះ នឹងបង្រៀនផ្ទាល់ដោយ លោក ម៉ារ យ៉ារិទ្ធិ ប្រធាន FTC និងជាអ្នកជំនាញសារព័ត៌មានជិត៤០ឆ្នាំ ដោយចាប់ផ្តើមទទួលពាក្យចុះឈ្មោះចូលរៀនចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ ហើយការចូលរៀននឹងធ្វើឡើងចាប់ពីថ្ងៃសៅរ៍ ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤តទៅរយៈពេល៣ខែ។

លោក ម៉ារ យ៉ារិទ្ធិ ប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មា​ន Fresh News បានឱ្យដឹងថា, វគ្គសិក្សាពិសេសនេះ ផ្តោតសំខាន់លើ ៣ចំណុចសំខាន់ៗ នោះគឺការបង្ហាញអំពីមូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មាន, ការធ្វើព័ត៌មានបែបស៊ីជម្រៅបែបស៊ើបអង្កេត និងការសរសេរ និងផលិតបទយកការណ៍ផងដែរ។

បទយកការណ៍ (News Feature) ជាប្រភេទព័ត៌មានមួយ ដែលត្រូវបានប្រើប្រាស់យ៉ាងច្រើនក្នុងវិស័យសារព័ត៌មាន បន្ទាប់ពីអត្ថបទដំណឹង (Hot News) ជាពិសេសក្នុងពេលដែលបណ្តាស្ថាប័នព័ត៌មានបានផ្លាស់ប្តូរពីការផ្សព្វផ្សាយបែបប្រពៃណី មកជាផ្សាយតាមឌីជីថលវិញ។ បទយកការណ៍ធ្វើឱ្យអ្នកអាន ស្តាប់ និងទស្សនា យល់ដឹងកាន់តែស៊ីជម្រៅ និងកាន់តែជក់ចិត្តអំពីសាច់រឿងដែលអ្នកសារព័ត៌មាន បានគាស់កកាយចេញមកដើម្បីបង្ហាញអំពីភាពសំខាន់ណាមួយដ៏គួរឱ្យភ្ញាក់ផ្អើលដល់សាធារណជន។ ចំណែកព័ត៌មានស៊ើបអង្កេត គឺជាជំនាញក្នុងការស្រាវជ្រាវ ចុះតាមដានរឿងរ៉ាវណាមួយ ដើម្បីប្រមូលយកព័ត៌មានលម្អិត ពិតជាក់ស្តែង មកផ្សាយជូនមិត្តអ្នកអាន ស្តាប់ និងទស្សនា។

សូមបញ្ជាក់ថា មជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មាន Fresh News (Fresh News Training Center) ជាផ្នែកមួយរបស់អង្គភាពព័ត៌មាន Fresh News ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ២០២១ ក្រោមគំនិតផ្ដួចផ្ដើមរបស់ លោក លឹម ជាវុត្ថា ដែលស្ថាបនិក និងជាអគ្គនាយកនៃអង្គភាពព័ត៌មាន Fresh News ដើម្បីចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ផ្នែកព័ត៌មាន ក៏ដូចជាចូលរួមបណ្តុះបណ្តាលយុវជនជំនាន់ក្រោយ ក្នុងវិស័យព័ត៌មានជាដើម។

FTC មាន លោក ម៉ារ យ៉ារិទ្ធ ជាប្រធាន។ លោកធ្លាប់ជាភ្នាក់ងារសារព័ត៌មានបរទេសល្បីៗជាច្រើនដូចជា៖ UPI, AP និង VOA ជាដើម។ លោក ម៉ារ យ៉ារិទ្ធ គឺជាអតីតនិស្សិតខ្មែរដែលបានសិក្សាវិស័យវិជ្ជាជីវៈសារព័ត៌មានក្នុង សកលវិទ្យាល័យមីឈីហ្គែន University of Michigan និងសកលវិទ្យាល័យមែរីលែន University of Maryland ក្នុងសហរដ្ឋអាមេរិក។

វគ្គសិក្សានេះ នឹងបើកឱ្យចុះឈ្មោះរយៈពេល១ខែប៉ុណ្ណោះ ហើយការចូលរួមនឹងធ្វើឡើងចាប់ពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣តទៅ។ នៅក្រោយការបញ្ចប់វគ្គសិក្សា លោកអ្នកនឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សាមួយ ដែលចេញដោយអង្គភាព និងគ្រូបង្គោល ជាពិសេសសម្រាប់សិក្ខាកាមដែលឆ្នើម មានទេពកោសល្យល្អ នឹងទទួលបានឱកាសចូលហាត់ការណ៍ និងបម្រើការនៅក្នុងអង្គភាពព័ត៌មាន Fresh News ទៀតផង។

សម្រាប់ព័ត៌មានលម្អិត ឬចុះឈ្មោះចូលរៀន សូមទំនាក់ទំនង៖

* លោក ពេជ្រ ប៊ុនសាយ អគ្គនាយករង Fresh News និងជាអនុប្រធានប្រចាំការ FTC
Tel: 089 960 090
Telegram: https://t.me/pichbunsay

* កញ្ញា ថាន រស្មី ប្រធានផ្នែកទំនាក់ទំនងសាធារណៈ FTC តាមរយៈ
Tel: 092 322 334
Telegram: https://t.me/Raksmey_FN

* កញ្ញា រិន ម៉ានីកា បុគ្គលិកផ្នែករដ្ឋបាល FTC
Tel: 012 876 948
Telegram: https://t.me/rinmanikafn