(កំពង់ស្ពឺ)៖ លោក ឈិត ចិន អតីតសមាជិកគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀន ដែលបច្ចុប្បន្ន មានតួនាទីជាអនុប្រធានគណបក្សកម្លាំងជាតិ ខេត្តកំពង់ស្ពឺ និងជាបេក្ខជនពេញសិទ្ធិក្រុមប្រឹក្សាខេត្តលេខរៀងទី៣ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤នេះ បានប្រកាសផ្តាច់ខ្លួនពីបក្សប្រឆាំង និងគោរពស្នើសុំសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
ជាមួយនឹងការស្នើសុំចូលរួមជីវភាពនយោបាយនេះ លោកយល់ឃើញថា សម្តេចតេជោ ហ៊ុន សែន បានដឹកនាំប្រទេសត្រឹមត្រូវ និងល្អប្រសើរ ហើយមានស្នាដៃធំធេងសម្រាប់ជាតិមាតុភូមិ ហើយការចូលរួមជាមួយក្រុមប្រឆាំងរបស់លោកកន្លងមក មិនមានប្រយោជន៍សម្រាប់ប្រទេសជាតិនោះទេ៕
ខាងក្រោមនេះ ជាវីដេអូរបស់នុប្រធានគណបក្សកម្លាំងជាតិ ខេត្តកំពង់ស្ពឺ ដែលប្រកាសផ្ដាច់ខ្លួន៖