(ភ្នំពេញ)៖ នៅរសៀលថ្ងៃចន្ទទី ២០ ខែឧសភា ឆ្នាំ២០២៤ លោក ខៀវ ភារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការដឹកនាំអនុវត្តផែនការយុទ្ធសាស្ត្រកាត់បន្ថយគ្រោះថ្នាក់ ដោយសារសំណល់ជាតិផ្ទុះ ពីសង្គ្រាមរបស់កងកម្លាំងនគរបាលជាតិ នៅទីស្ដីការក្រសួងមហាផ្ទៃ។

កិច្ចប្រជុំនេះមានការចូលរួមពីលោកឧត្តមសេនីយ៍ឯក ឡោ សុខឡេង អគ្គស្នងការរងនគរបាលជាតិ, លោកឧត្តមសេនីយ៍ទោ សែម គន្ធា ប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ ព្រមទាំងប្រធាននាយកដ្ឋាន និងសមាជិក សមាជិកាផងដែរ៕