(ភ្នំពេញ)៖ លោក ម៉ារ យ៉ារិទ្ធិ អ្នកតាមដានព្រឹត្តិការណ៍ជាតិ និងអន្តរជាតិ បានលើកឡើងថា ភាពរីកចម្រើននៃនយោបាយការបរទេសរវាងកម្ពុជា និងកូរ៉េខាងត្បូង មិនប៉ះពាល់ដល់ទំនាក់ទំនងរវាងកម្ពុជា-ចិននោះទេ។ លោកបានលើកឡើងបែបនេះ នៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk នៅក្នុងសំណួរដែលបានចោទសួរពីការដំឡើងកម្រិតទំនាក់ទំនងកម្ពុជា-កូរ៉េ ទៅជាទំនាក់ទំនាក់«ជាយុទ្ធសាស្រ្ត» នៅក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសកូរ៉េខាងត្បូង។

មិនប៉ះពាល់ក៏ព្រោះតែប្រទេសកម្ពុជា បានកំណត់រួចទៅហើយនៃនយោបាយការបរទេសរបស់ខ្លួន ដែលកម្ពុជាប្រកាន់ជំហរធ្វើជាមិត្តជាមួយគ្រប់ប្រទេសទាំងអស់ ដោយមិនយកនរណាមួយធ្វើជាសត្រូវនោះទេ។ នេះគឺជាការបញ្ជាក់បន្ថែមរបស់លោក ម៉ារ យ៉ារិទ្ធិ។

ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជន ទស្សនាកិច្ចពិភាក្សាដូចតទៅ៖