(ភ្នំពេញ)៖ នៅពេលនិយាយដល់អាហារកូរ៉េ រឿងភាគកូរ៉េ ចម្រៀងកូរ៉េ និងការតុបតែងខ្លួន Style កូរ៉េនោះ ហាក់ទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ប្រជាជនកម្ពុជារាប់ចាប់ពីយុវវ័យ រហូតដល់មនុស្សវ័យកណ្ដាល។

កត្តាដែលនាំឲ្យប្រជាជនកម្ពុជា ទទួលរងឥទ្ធិពលវប្បធម៌ប្រពៃណីកូរ៉េ យ៉ាងស្ងៀមស្ងាត់នេះ ត្រូវបានលោក ម៉ារ យ៉ារិទ្ធិ អ្នកតាមដានព្រឹត្តិការណ៍ជាតិ និងអន្តរជាតិ អះអាងថា ដោយសារតែ ទំនាក់ទំនងរវាងកម្ពុជា និងកូរ៉េ មកទល់ពេលនេះ មិនដែលមានស្លាកស្នាមខ្មៅ នៃការគាបសង្កត់ កេងប្រវ័ញ្ចនឹងគ្នាម្ដងណាឡើយ។ ដែលនេះធ្វើឲ្យពលរដ្ឋមានតែក្ដីស្រលាញ់ គោរពគ្នាទៅវិញទៅមក។ ការលើកឡើងរបស់លោក ម៉ារ យ៉ារិទ្ធិ បែបនេះបានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk ដែលបានធ្វើឡើងនាថ្ងៃសៅរ៍ សប្ដាហ៍កន្លងទៅ។

ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជន ទស្សនាកិច្ចពិភាក្សាដូចតទៅ៖