(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃ២០ ខែឧសភាព ឆ្នាំ២០២៤ លោក វ៉ី ណាង អភិបាលខេត្តកំពង់ស្ពឺ រួមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ ចំនួន ២០២នាក់​ ក្នុងនោះ ស្រី៨៦នាក់ បានធ្វើតេស្តរកសារធាតុញៀន​។

លោក វ៉ី សំណាង ថ្លែងថា ដោយអនុវត្តនូវបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានដាក់ចេញ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ។ ជាក់ស្តែង រដ្ឋបាលខេត្តកំពង់ស្ពឺ និងមន្ត្រីជំនាញរបស់ស្នងការនគរបាលខេត្ត បានរៀបចំការធ្វើតេស្តសារធាតុញៀនចំពោះ ថ្នាក់ដឹកនាំ មន្ត្រីក្រោមឱវាទរបស់រដ្ឋបាលខេត្ត ចំនួន ២០២នាក់ (ស្ត្រី ៨៦នាក់)  ជាលទ្ធផលនៃការធ្វើតេស្ត បានរកឃើញថា មន្ត្រីទាំង ២០២នាក់ ពុំមានជាប់ពាក់ព័ន្ធនឹងសារធាតុញៀនខុសច្បាប់នោះទេ។

លោកអភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងសង្កត់ធ្ងន់ថា បើទោះបីថ្ងៃនេះរដ្ឋបាលខេត្តបានពិនិត្យរកមិនឃើញនូវអ្នកជាប់ពាក់ព័ន្ធណាម្នាក់ក្តី តែមន្ត្រីរាជការទាំងអស់ត្រូវចាំថាត្រូវគេចឲ្យឆ្ងាយពីគ្រឿងញៀន ពីព្រោះយើងនៅតែអនុវត្តតាមច្បាប់ជាប្រចាំចំពោះមន្ត្រីរូបណាដែលមានជាប់ករណីគ្រឿងញៀន៕