(ភ្នំពេញ)៖ លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំនៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី៩ នៅរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ បានថ្លែងអំណរគុណដល់បងម្ចាស់តុតុ ដែលបានដាក់សារអប់រំបញ្ហាគ្រឿងញៀន «ត្រូវនិយាយថាទេចំពោះគ្រឿងញៀន» ដែលជាការចូលរួមក្នុងការអប់រំផ្សព្វផ្សាយ និងចូលរួមក្នុងយុទ្ធនាការរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនដើម្បីសម្រេចបាននូវការតាំងចិត្តធ្វើឱ្យកម្ពុជាគ្មានគ្រឿងញៀន»។

ជាមួយគ្នានេះ លោក នេត្រ ភក្រ្តា បានអំពាវនាវដល់បងប្អូនចូលរួមបន្ថែមទៀត និងជាពិសេសករណីឃើញមានការប្រើប្រាស់ ឬជួញដូរគ្រឿងញៀន បងប្អូនអាចរាយការណ៍មកកម្លាំងសមត្ថកិច្ចតាមរយៈ App NoDrug ៕

សម្រាប់ App NoDrug សូមចូលទៅកាន់ ៖ https://apps.apple.com/kh/app/nodrug/id6478189618