FRESH NEWS+ Home Local World Business Facebook YouTube TikTok English Chinese (中文)

 
លោក ត្រាំ ថាមិនមានភាពរីកចម្រើនជាមួយលោក ពូទីន ជុំវិញសង្រ្គាមអ៊ុយក្រែននោះទេ * សហរដ្ឋអាមេរិក នឹងចាប់ផ្ដើមបញ្ជូនលិខិតជូនដំណឹងពីអត្រាពន្ធគយ ទៅកាន់ដៃគូពាណិជ្ជកម្ម នៅថ្ងៃសុក្រសប្ដាហ៍នេះ * សេចក្តីប្រកាស៖ កម្ពុជា-សហរដ្ឋអាមេរិក ឯកភាពគ្នាលើសេចក្តីព្រាងសេចក្តីថ្លែងការណ៍រួមស្តីពី កិច្ចព្រមព្រៀងក្របខណ្ឌរវាងសហរដ្ឋអាមេរិក និងកម្ពុជាលើពន្ធបដិការ ដែលនឹងផ្សព្វផ្សាយជាសាធារណៈ នាពេលដ៏ខ្លីខាងមុខ * ក្រសួងសុខាភិបាល ប្រកាសពីការរកឃើញករណីជំងឺផ្តាសាយបក្សី លើកុមារាអាយុ ៥ឆ្នាំម្នាក់ទៀត នៅស្រុកអង្គរជ័យ ខេត្តកំពត * វិភាគអន្តរជាតិ៖ តើលោក ដូណាល់ ត្រាំ អាចដកសញ្ជាតិអាមេរិកពីលោក Elon Musk ឬ? * BREAKING: ACU បើកការស៊ើបអង្កេតលោក ស៊ាន បូរ៉ាត និងឧត្តមសេនីយ៍ឯក ស ថាវី ពាក់ព័ន្ធជាមួយសំណុំរឿងអតីតឧកញ៉ា ឡេង ចាន់ណា! * Fresh Exclusive: ហេតុអ្វីបានជាកម្ពុជាត្រូវត្រៀមកែច្បាប់ ដើម្បីដកហូតសញ្ជាតិពីជនក្បត់ជាតិដែលបម្រើផលប្រយោជន៍បរទេស? * ការរុះរើគណៈរដ្ឋមន្រ្តីថៃចូលជាធរមាន ក្រោយស្បថចូលកាន់តំណែងជាផ្លូវការ ខណៈលោក Phumtham Wachayachai ត្រូវតែងតាំងជានាយករដ្ឋមន្រ្តីស្តីទី * សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គណបក្សប្រជាជនកម្ពុជា នឹងមិនធ្វើអ្វីដែលខូចប្រយោជន៍ជាតិនោះទេ គោលនយោបាយរបស់បក្សដាក់ចេញ មិនឱ្យបំផ្លាញជាតិនោះទេ មានតែជួយជាតិ និងប្រជាជន * សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រឿងធ្វើវិសោធនកម្មច្បាប់ដកសញ្ជាតិ បើអ្នកណាមិនមានផែនការបំផ្លាញខ្មែរទេ មិនគួរភ័យនោះទេ ហើយបើអ្នកដែលចង់បំផ្លាញខ្មែរ នោះអ្នកនោះមិនមែនជាខ្មែរនោះទេ * សម្ដេចតេជោ ហ៊ុន សែន ហាមដាច់ខាតបញ្ឈប់ការទិញទំនិញយុទ្ធសាស្ដ្រពីថៃ ដូចជា អគ្គិសនី, អ៉ីនធ័រណេត, ប្រេងឥន្ធនៈ និងឧស្ម័ន ជាដើម * សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ថៃមិនត្រឹមតែភូតកុហកកម្ពុជាទេ គឺភូតកុហកពលរដ្ឋថៃខ្លួនឯង និងភូតកុហកពិភពលោក * បណ្តាញទំនាក់ទំនងរបស់ខ្មែរ CoolApp កើនឡើងកើន៥០ម៉ឺននាក់ ក្រោយដាក់ដំណើរការរយៈពេល១ឆ្នាំ, ប្រើប្រាស់ CoolApp បង្ហាញពីជាតិនិយមរបស់ខ្មែរ * Fresh News English: Indonesia suspends search for 30 missing after ferry sinks near Bali * Cambodia, US Agree on Draft Joint Statement on Framework for US-Cambodia Agreement on Reciprocal Trade: Spokesperson Unit * EU presses China on rare earths and Ukraine war * The world in brief - 4 July 2025 * Cambodia and Japan Sign $2.95M Grant Aid Agreement for Human Resource Development Scholarships * Say Hello to Kuala Lumpur – 21 Weekly Flights from Phnom Penh Starting at $79 * PM Says Try Sitheng and Lucky the Elephant Case Is an Organizational Matter * PM Hun Manet Urges Clarity in Oversight of Religious Practices * Fresh News Plus: តើសហភាពអឺរ៉ុបអាចពន្យាពេលអនុវត្តច្បាប់ AI ដែរឬទេ? * Baidu ប្រកាសបើកដំណើរការកម្មវិធី Video Generator ដោយ AI ថ្មីបានវែងរហូតដល់ ១០ វិនាទី * ក្រុមហ៊ុន Microsoft បង្ហាញថា AI របស់ខ្លួន អាចវាយតម្លៃជំងឺបានល្អជាងវេជ្ជបណ្ឌិត
 
 

Fresh News បើកវគ្គសិក្សាថ្មី អំពី «របៀបសរសេរព័ត៌មានស៊ើបអង្កេត និងអត្ថបទយកការណ៍», សូមចាប់ផ្តើមចុះឈ្មោះឥឡូវនេះ (Video inside)

2024-05-21 09:56am

(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានជោគជ័យ ក្នុងការបើកវគ្គសិក្សាអំពីរបៀបសរសេរព័ត៌មាន ៦វគ្គ កន្លងទៅ នៅពេលនេះ មជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មាន Fresh News (FTC) ចាប់ផ្តើមបើកវគ្គពិសេសមួយថ្មីទៀតនោះគឺ «របៀបសរសេរព័ត៌មានស៊ើបអង្កេត និងអត្ថបទយកការណ៍»។

វគ្គសិក្សានេះ នឹងបង្រៀនផ្ទាល់ដោយ លោក ម៉ារ យ៉ារិទ្ធិ ប្រធាន FTC និងជាអ្នកជំនាញសារព័ត៌មានជិត៤០ឆ្នាំ ដោយចាប់ផ្តើមទទួលពាក្យចុះឈ្មោះចូលរៀនចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ ហើយការចូលរៀននឹងធ្វើឡើងចាប់ពីថ្ងៃសៅរ៍ ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤តទៅរយៈពេល៣ខែ។

លោក ម៉ារ យ៉ារិទ្ធិ ប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មា​ន Fresh News បានឱ្យដឹងថា, វគ្គសិក្សាពិសេសនេះ ផ្តោតសំខាន់លើ ៣ចំណុចសំខាន់ៗ នោះគឺការបង្ហាញអំពីមូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មាន, ការធ្វើព័ត៌មានបែបស៊ីជម្រៅបែបស៊ើបអង្កេត និងការសរសេរ និងផលិតបទយកការណ៍ផងដែរ។

បទយកការណ៍ (News Feature) ជាប្រភេទព័ត៌មានមួយ ដែលត្រូវបានប្រើប្រាស់យ៉ាងច្រើនក្នុងវិស័យសារព័ត៌មាន បន្ទាប់ពីអត្ថបទដំណឹង (Hot News) ជាពិសេសក្នុងពេលដែលបណ្តាស្ថាប័នព័ត៌មានបានផ្លាស់ប្តូរពីការផ្សព្វផ្សាយបែបប្រពៃណី មកជាផ្សាយតាមឌីជីថលវិញ។ បទយកការណ៍ធ្វើឱ្យអ្នកអាន ស្តាប់ និងទស្សនា យល់ដឹងកាន់តែស៊ីជម្រៅ និងកាន់តែជក់ចិត្តអំពីសាច់រឿងដែលអ្នកសារព័ត៌មាន បានគាស់កកាយចេញមកដើម្បីបង្ហាញអំពីភាពសំខាន់ណាមួយដ៏គួរឱ្យភ្ញាក់ផ្អើលដល់សាធារណជន។ ចំណែកព័ត៌មានស៊ើបអង្កេត គឺជាជំនាញក្នុងការស្រាវជ្រាវ ចុះតាមដានរឿងរ៉ាវណាមួយ ដើម្បីប្រមូលយកព័ត៌មានលម្អិត ពិតជាក់ស្តែង មកផ្សាយជូនមិត្តអ្នកអាន ស្តាប់ និងទស្សនា។

សូមបញ្ជាក់ថា មជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មាន Fresh News (Fresh News Training Center) ជាផ្នែកមួយរបស់អង្គភាពព័ត៌មាន Fresh News ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ២០២១ ក្រោមគំនិតផ្ដួចផ្ដើមរបស់ លោក លឹម ជាវុត្ថា ដែលស្ថាបនិក និងជាអគ្គនាយកនៃអង្គភាពព័ត៌មាន Fresh News ដើម្បីចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ផ្នែកព័ត៌មាន ក៏ដូចជាចូលរួមបណ្តុះបណ្តាលយុវជនជំនាន់ក្រោយ ក្នុងវិស័យព័ត៌មានជាដើម។

FTC មាន លោក ម៉ារ យ៉ារិទ្ធ ជាប្រធាន។ លោកធ្លាប់ជាភ្នាក់ងារសារព័ត៌មានបរទេសល្បីៗជាច្រើនដូចជា៖ UPI, AP និង VOA ជាដើម។ លោក ម៉ារ យ៉ារិទ្ធ គឺជាអតីតនិស្សិតខ្មែរដែលបានសិក្សាវិស័យវិជ្ជាជីវៈសារព័ត៌មានក្នុង សកលវិទ្យាល័យមីឈីហ្គែន University of Michigan និងសកលវិទ្យាល័យមែរីលែន University of Maryland ក្នុងសហរដ្ឋអាមេរិក។

វគ្គសិក្សានេះ នឹងបើកឱ្យចុះឈ្មោះរយៈពេល១ខែប៉ុណ្ណោះ ហើយការចូលរួមនឹងធ្វើឡើងចាប់ពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣តទៅ។ នៅក្រោយការបញ្ចប់វគ្គសិក្សា លោកអ្នកនឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សាមួយ ដែលចេញដោយអង្គភាព និងគ្រូបង្គោល ជាពិសេសសម្រាប់សិក្ខាកាមដែលឆ្នើម មានទេពកោសល្យល្អ នឹងទទួលបានឱកាសចូលហាត់ការណ៍ និងបម្រើការនៅក្នុងអង្គភាពព័ត៌មាន Fresh News ទៀតផង។

សម្រាប់ព័ត៌មានលម្អិត ឬចុះឈ្មោះចូលរៀន សូមទំនាក់ទំនង៖

* លោក ពេជ្រ ប៊ុនសាយ អគ្គនាយករង Fresh News និងជាអនុប្រធានប្រចាំការ FTC
Tel: 089 960 090
Telegram: https://t.me/pichbunsay

* កញ្ញា ថាន រស្មី ប្រធានផ្នែកទំនាក់ទំនងសាធារណៈ FTC តាមរយៈ
Tel: 092 322 334
Telegram: https://t.me/Raksmey_FN

* កញ្ញា រិន ម៉ានីកា បុគ្គលិកផ្នែករដ្ឋបាល FTC
Tel: 012 876 948
Telegram: https://t.me/rinmanikafn