(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប១៣ករណី ឃាត់ខ្លួនជនសង្ស័យ ៣៤នាក់។

* ករណីដឹកជញ្ជូន រក្សាទុក៧ករណី ឃាត់ខ្លួន៩នាក់
* ⁠ករណីប្រេីប្រាស់៤ករណី ឃាត់១៦នាក់
* ⁠ករណីជួញដូរ២ករណី ឃាត់៩នាក់។

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៣៥៣៩ករណី ឃាត់ខ្លួន៨៧២៨នាក់ (ស្រី៧៣៩នាក់)៕