(កំពង់ឆ្នាំង)៖ ប្រជាកសិករប្រកបមុខរបរដាំដំណាំកសិកម្មម្នាក់ នៅភូមិកំ ពង់ហាវ ឃុំកំពង់ហាវ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានអះអាងថា គ្រួសារគាត់បច្ចុប្បន្នមានជីវភាពធូរធារសមរម្យដោយសារការប្រកបមុខរបរក សិកម្មដោយបានដាំ និងផ្សាំដើមដំឡូងជ្វាយកទងលក់ ដែលមុខរបរនេះទទួលបានប្រាក់កម្រៃសមរម្យសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ និងបានថវិកាខ្លះសម្រា ប់ប្រើប្រាស់ទៅតាមតម្រូវការផ្សេងៗដែលជាតម្រូវការចាំបាច់ក្នុងគ្រួសាររបស់គាត់បានមួយចំណែកធំផងដែរ។

លោក រ៉េម ចន្ធី អាយុ៥០ឆ្នាំ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកំពង់ឆ្នាំង ថា៖ «គ្រួសាររបស់គាត់មានដីទំហំប្រមាណជាងមួយហិកតាសម្រាប់ប្រកបមុខរបរកសិ កម្មដាំដំណាំបន្លែបង្ការជាង១០ឆ្នាំមកហើយ នៅរដូវសម្រកគាត់បានដាំបន្លែបង្កាគ្រប់មុខដូចជា៖ ត្រសក់ ត្រប់, ប៉េងប៉ោះ, ម្ទេស, សណ្ដែក, ពោត។ល។ កន្លងមកបន្លែទាំងអស់ខាងលើនេះ គឺទទួលបានកម្រៃតិចដោយសារតែត្រូវការប្រើ ថ្នាំ ជី និងប្រេងសម្រាប់បូម ទឹកស្រោចស្រព្យ ហេតុនេះទើបនៅរយៈពេល៣ ទៅ៤ឆ្នាំចុងក្រោយនេះ គ្រួសាររបស់គាត់ក៏បានសម្រេចប្តូរពីការដាំបន្លែមកដាំ និងផ្សាំដើមដំឡូងជ្វាលក់វិញម្ដង ដែលការដាំ និងផ្សាំដើមដំឡូងជ្វានេះធ្វើឱ្យគ្រួសាររប ស់គាត់ទទួលបានកម្រៃសមរម្យដែលអាចផ្គត់ផ្គង់ជីវ ភាពគ្រួសារបានមួយកម្រិតផងដែរ»

ប្រជាកសិកររូបនេះ បានលើកឡើងថា ការដាំដើមដំឡូងជ្វានេះ គឺមិនពិបាកថែទាំនោះទេ ហើយក៏មិនពិបាកប្រើជីនិងបាញ់ថ្នាំអីនោះដែរមិនដូចដំណាំបន្លែផ្សេងៗនោះឡើយ ហើយការដាំ និងផ្សាំដើមដំឡូង ជ្វានេះទៀតសោត គឺមានរយៈពេលតែ២ខែ អាចកាត់លក់បានហើយ គឺលក់ក្នុង១០ទងដំឡូង តម្លៃ៥០០ រៀល ដែលទងដំឡូងមានប្រវែងប្រហែលជាមួយម៉ែ ត្រទៅជាង ១ម៉ែត្រប៉ុណ្ណោះ។ ចំណែកម៉ូយដែលមកទិញដើមដំឡូងបន្តពីគាត់ភាគច្រើន គឺមកពីខាងស្រុ ករលាប្អៀរ និងស្រុកកំពុងត្រឡាច ដោយគេទិញយកទៅដាំយកមើមដំឡូងលក់បន្ត។

កសិករ រ៉េម ចន្ធី បានបញ្ជាក់ថា បើទោះជាបច្ចុ ប្បន្ននេះតម្លៃប្រេង និងជីមានតម្លៃខ្ពស់បន្តិចមែន ក៏ប្រជាកសិករដែលប្រកបមុខរបរដាំដំណាំកសិកម្មមួយចំនួន នៅតែអាចទទួលកម្រៃបានបន្តិចបន្តួច បន្ទាប់ពីផាត់តម្លៃជីថ្នាំ និងប្រេងអស់ទៅ ដើម្បីសម្រា ប់ទ្រទ្រង់ជីវភាពគ្រួសារ។ ប៉ុន្តែប្រសិនបើរាជរដ្ឋាភិបាលបញ្ចុះតម្លៃជី និងតម្លៃប្រេងចុះថ្លៃបានខ្លះទៀតនោះ កសិករដែលប្រកបមុខរបរកសិកម្មដូចគាត់ភាគច្រើននឹងទទួលបានប្រាក់កម្រៃច្រើនសមរម្យដែលបានមកពីការប្រកបមុខរបរកសិកម្មខាងលើនេះសម្រាប់កែប្រែជីវភាពគ្រួសារឱ្យមានភាពធូរធាផងដែរ៕