(ព្រះវិហារ)៖ លោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានណែនាំចំនួន៨ចំណុច ដល់ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាល នៃមន្ទីរពេទ្យបង្អែកជាំក្សាន្ត ដើម្បីប្រកួតប្រជែងដណ្តើមឱ្យបានអង្គភាពផ្តល់សេវាសាធារណៈគំរូ។

ការណែនាំរបស់លោក គួង ឡូ បានធ្វើឡើងនៅក្នុងឱកាសដែលលោកដឹកនាំក្រុមការងារ ដោយមានការចូលរួមពីលោកវេជ្ជបណ្ឌិត ស៊ុម ស៊ីញ អនុប្រធានមន្ទីរសុខាភិបាលខេត្ត លោកវេជ្ជបណ្ឌិត យុន សោភ័ណតារា ប្រធានការិយាល័យស្រុកប្រតិបត្តិត្បែងមានជ័យ ចុះពង្រឹងគុណភាព ការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរពេទ្យបង្អែកជាំក្សាន្ត ស្ថិតក្នុងស្រុកជាំក្សាន្ត នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤។

លោក គួង ឡូ បានថ្លែងថា ដើម្បីប្រកួតប្រជែងឱ្យអង្គភាពមួយ ក្លាយជាអង្គភាពផ្តល់សេវាសាធារណៈគំរូ ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាល នៃមន្ទីរពេទ្យបង្អែកជាំក្សាន្ត ត្រូវអនុវត្តភារកិច្ចមួយចំនួនរួមមាន៖

*ត្រូវពង្រឹងបន្ថែមនូវការផ្ដល់សេវាសុខាភិបាល ជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើ
*ត្រូវមានមន្រ្តីប្រចាំការ ២៤/២៤ម៉ោង
*ត្រូវពិនិត្យ និងព្យាបាលជូនអ្នកជំងឺ ឱ្យបានត្រឹមត្រូវតាមបច្ចេកទេស និងវិជ្ជាជីវៈ
*ត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈឱ្យបានត្រឹមត្រូវ
*ត្រូវសរសេអក្សលើវេជ្ជបញ្ហាឱ្យត្រឹមត្រូវ និងច្បាស់ៗ
*ត្រូវបង្កើនការយកចិត្តទុកដាក់លើការ ការពារ ការចម្លងរោគនៅក្នុងមណ្ឌលសុខភាព ឱ្យបានត្រឹមត្រវ ដូចជាការញែកសំណល់ និងការធ្វើអនាម័យដៃ។ល។
*ក្នុងនាមថ្នាក់ដឹកនាំមណ្ឌលសុខភាព ត្រូវមានមហិច្ឆតាក្នុងការធ្វើឱ្យមណ្ឌលសុខភាពរបស់ខ្លួនកាន់តែល្អ ដើម្បីឈានទៅរកជ័យលាភីក្នុងការប្រលងប្រណាំងអង្គភាពផ្ដល់សេវាសាធារណៈគំរូ
*ត្រូវចេះសាមគ្គីភាព ក្នុងអង្គភាពរបស់ខ្លួនឱ្យបានល្អ៕