(ភ្នំពេញ)៖ សហភាពអង្គការសង្គមស៊ីវិល និងបណ្ដាអង្គការ-សមាគម ដែលជាសមាជិក បានធ្វើការអំពាវនាវដល់យុវជនទាំងអស់ សិក្សាស្រាវជ្រាវច្បាស់លាស់ក្នុងការដោះស្រាយបញ្ហារួមរបស់ប្រទេសជាតិ កុំដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួនដែលទទួលបានពីជនបរទេស ហើយជ្រុលនិយមមកបំផ្លាញជាតិខ្មែរ និងផលប្រយោជន៍សង្គមជាតិខ្មែរ ក៏ដូចជាសេដ្ឋកិច្ចរបស់ប្រទេសជាតិខ្លួន។

គួររំលឹកផងដែរថា កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ក្រុមមាតាធម្មជាតិ បានធ្វើការផ្សព្វផ្សាយវីឌីអូមួយលើបណ្ដាញសង្គមចោទប្រកាន់ទៅលើរោងចក្រឱសថចិន Phonex Industrial Co.,Ltd ពាក់ព័ន្ធនឹងការបំពុលស្ទឹងសង្កែ និងការបន្តដំណើរការរបស់ក្រុមហ៊ុននេះនៅទីតាំងដដែល ដោយក្រុមយុវជនទាំងនេះមិនទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយពីវឌ្ឍនភាព ដែលក្រសួងបរិស្ថានបានដាក់ចេញនូវចាត់ការលើករណីនេះ តាមលិខិតលេខ ៣២៤៦ សជណ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣។

តាមរយៈសេចក្ដីថ្លែងការណ៍ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ សហភាពអង្គការសង្គមស៊ីវិល បានថ្លែងថា៖ «តាមរយៈការសិក្សាស្រាវជ្រាវនេះ ក្រុមការងារក៏បានធ្វើបទសម្ភាសន៍ជាមួយ មន្ទីរបរិស្ថានខេត្តបាត់ដំបង ដោយលោកបានឆ្លើយតបទៅកាន់វីដេអូក្រុមចលនាជ្រុលនិយមអាឡិច(Alex)នោះថាជាការចោទប្រកាន់គ្មានការពិត និងយកវីដេអូចាស់ៗមកផ្សព្វផ្សាយចោទប្រកាន់ និងមិនបានសិក្សាអំពីវឌ្ឍនភាពចំណាត់ការរបស់ក្រសួងបរិស្ថានទៅលើក្រុមហ៊ុននោះ ហេតុដូច្នេះការផ្សព្វផ្សាយនេះឡើងក្នុងគោលបំណងដើម្បីតែវាយប្រហាររាជរដ្ឋាភិបាលតែប៉ុណ្ណោះ»

ខាងក្រោមនេះជាសេចក្ដីថ្លែងការណ៍ទាំងស្រុងរបស់ សហភាពអង្គការសង្គមស៊ីវិល៖