(ភ្នំពេញ)៖ លេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ (គ.ស.ព.ស) បានបញ្ជាក់ថា ខ្លឹមសារដែលគណនីហ្វេសប៊ុកឈ្មោះ «បងធំ អណាចក្រ» បានបង្ហោះថា «មន្ត្រីកើនប្រាក់បៀវត្ស១គុណ៣ នៅឆ្នាំ២០២៥» គឺជាព័ត៌មានក្លែងក្លាយប៉ុណ្ណោះ។

លេខាធិការដ្ឋាន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋកុំមានការយល់ច្រលំនិងសូមឈប់បន្តចែកចាយនូវព័ត៌មានក្លែងក្លាយនេះទៀត៕