(ភ្នំពេញ)៖ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ បានកិច្ចប្រជុំអន្តរក្រសួងស្តីពីការត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ ដែលកម្ពុជាបានដាក់បេក្ខភាព។

កិច្ចប្រជុំនេះ មានការចូលរួមពីអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា រួមជាមួយនឹងអនុប្រធាននិងសមាជិកសភាពាណិជ្ជកម្មកម្ពុជាផងដែរ។

កិច្ចប្រជុំបានពិភាក្សាលើរៀបវារៈសំខាន់ៗរួមមាន៖

១៖ បច្ចុប្បន្នភាពទាក់ទងនឹងបេក្ខភាពរបស់កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦
២៖ ការត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦
*ការបង្កើតគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូល និងអនុគណៈកម្មការតាមវិស័យ
*ការត្រៀមចូលរួមរបស់ក្រុម Advanced Team ក្នុងការពិនិត្យ និងសង្កេតអំពីដំណើរការនៃការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី១៩ នៅប្រទេសបារាំង ដើម្បីត្រៀមរៀបចំកិច្ចប្រជុំកំពូលលើកទី២០ ឆ្នាំ២០២៦ នៅកម្ពុជា
*បញ្ហាពាក់ព័ន្ធនឹងធនធានមនុស្ស ភស្តុភារ និងហិរញ្ញវត្ថុ
៣. ផ្សេងៗ៕