FRESH NEWS+ Home Local World Business Facebook YouTube TikTok English Chinese (中文)

 
អតីតនាយករដ្ឋមន្ត្រីថៃ លោក Thaksin បន្តបង្ហាញខ្លួនក្នុងសវនាការថ្ងៃទី២ ជុំវិញសំណុំរឿងប្រមាថព្រះមហាក្សត្រ * លោក Phumtham Wechayachai នឹងឡើងជានាយករដ្ឋមន្រ្តីថៃស្តីទី ក្រោយការរុះរើគណៈរដ្ឋមន្រ្តីចូលជាធរមាន នៅថ្ងៃព្រហស្បតិ៍ * ក្នុងជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន! នាយករដ្ឋមន្ដ្រីសិង្ហបុរី សង្ឃឹមថា កម្ពុជា-ថៃ នឹងដោះស្រាយបញ្ហាដោយសន្ដិវិធី ដោយឈរលើគោលការច្បាប់អន្តរជាតិ * ប្រធានាធិបតី ដូណាល់ ត្រាំ ថា អាចនឹងពិចារណាបណ្តេញកំពូលមហាសេដ្ឋី Elon Musk ចេញពីសហរដ្ឋអាមេរិក ក្រោយទំនាក់ទំនងប្រេះឆា * ការសិក្សាថ្មីរកឃើញថា មនុស្សជាង១៤លាននាក់នៅលើពិភពលោក អាចស្លាប់ដោយសារតែ ការកាត់បន្ថយជំនួយបរទេសរបស់អាមេរិក * សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលបដិសណ្ឋារកិច្ចស្វាគមន៍នាយករដ្ឋមន្ត្រីសិង្ហបុរី និងជំនួបទ្វេភាគីនៅវិមានសន្តិភាព * នាយករដ្ឋមន្ត្រីសិង្ហបុរី ដែលបំពេញទស្សនកិច្ចនៅកម្ពុជា ចូលជួបសម្តែងការគួរសមជាមួយ សម្តេចតេជោ ហ៊ុន សែន * ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយផ្ទាល់៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលបដិសណ្ឋារកិច្ចស្វាគមន៍ នាយករដ្ឋមន្ត្រីសិង្ហបុរី ដែលបំពេញទស្សនកិច្ចនៅកម្ពុជា នៅវិមានសន្តិភាព នាថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥. * លោក ពូទីន និងលោក ម៉ាក្រុង ពិភាក្សាពីបញ្ហាអ៉ីរ៉ង់ អ៊ុយក្រែន ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាលើកដំបូង ក្នុងពេលជិត៣ឆ្នាំ * សហរដ្ឋអាមេរិក ផ្អាកការបញ្ជូនជំនួយអាវុធមួយចំនួន ទៅឱ្យអ៊ុយក្រែន * លោក ត្រាំ ជំរុញឱ្យហាម៉ាសទទួលយកសំណើចុងក្រោយ សម្រាប់បទឈប់បាញ់ហ្កាហ្សា ៦០ថ្ងៃ * សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតជូនប្រធានសភាអារ៉ាប៊ីសាអូឌីត ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព * បណ្តាញទំនាក់ទំនងរបស់ខ្មែរ CoolApp កើនឡើងកើន៥០ម៉ឺននាក់ ក្រោយដាក់ដំណើរការរយៈពេល១ឆ្នាំ, ប្រើប្រាស់ CoolApp បង្ហាញពីជាតិនិយមរបស់ខ្មែរ * Fresh News English: Singapore PM Granted Royal Audience with Cambodian King at the Royal Palace * Cambodia, Singapore Reaffirm Commitment to Enhance Bilateral Cooperation * Cambodian PM’s Spouse Accompanies Singaporean Counterpart on Visit to National Museum of Cambodia * Thaksin attends second day of prosecution witness hearing in royal defamation case * Singapore Hopes Cambodia and Thailand to Resolve Dispute Peacefully in Accordance with International Law, Says Singaporean PM * Wildlife Alliance Issues Statement on Try Sitheng’s Resignation and Ongoing Animal Care at Phnom Tamao * Trump escalates feud with Musk, threatens Tesla, SpaceX support * Venerable Such Arrives in Cambodia * Fresh News Plus: Alibaba Cloud ពង្រីកខ្លួននៅអាស៊ីអាគ្នេយ៍ បើកមជ្ឈមណ្ឌលទិន្នន័យថ្មីនៅម៉ាឡេស៊ី និងហ្វីលីពីន * Chelsea លក់អ្នកចាំទីថ្លៃជាងគេលើលោក Kepa ឱ្យទៅ Arsenal តែ ៥លាន ក្រោយទិញពី Bilbao ៧១លានផោន * អ្នកទិញរថយន្ត Xiaomi YU7 ប្រឈមមុខនឹងការរង់ចាំជាងមួយឆ្នាំសម្រាប់ការដឹកជញ្ជូន បង្កឱ្យមានការត្អូញត្អែរ * OpenAI បង្ហើបថា គ្មានគម្រោងប្រើប្រាស់ប្រើបច្ចេកវិទ្យា «in-house chip» របស់ក្រុមហ៊ុន Google ទេ * រោងចក្រអាគុយលីចូមឥណ្ឌូណេស៊ី-ចិន គ្រោងបើកដំណើរការនៅចុងឆ្នាំ២០២៦ * អ្នកជំនាញណែនាំថា World Cup 2026 គួរតែចាប់ផ្តើមលេងនៅម៉ោង ៩ព្រឹក ដើម្បីគេចចេញពីរលកកំដៅ * ចំណេះដឹងទូទៅ៖ របៀបកំណត់ព័ត៌មានក្លែងក្លាយតាមអនឡាញ * Meta កំពុងទាក់ទាញអ្នកស្រាវជ្រាវ AI កំពូលៗពី OpenAI ចំនួន ៤ រូបបន្ថែមទៀត
 
 

Fresh News បើកវគ្គសិក្សាថ្មី អំពី «របៀបសរសេរព័ត៌មានស៊ើបអង្កេត និងអត្ថបទយកការណ៍», សូមចាប់ផ្តើមចុះឈ្មោះឥឡូវនេះ (Video inside)

2024-05-22 07:24am

(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានជោគជ័យ ក្នុងការបើកវគ្គសិក្សាអំពីរបៀបសរសេរព័ត៌មាន ៦វគ្គ កន្លងទៅ នៅពេលនេះ មជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មាន Fresh News (FTC) ចាប់ផ្តើមបើកវគ្គពិសេសមួយថ្មីទៀតនោះគឺ «របៀបសរសេរព័ត៌មានស៊ើបអង្កេត និងអត្ថបទយកការណ៍»។

វគ្គសិក្សានេះ នឹងបង្រៀនផ្ទាល់ដោយ លោក ម៉ារ យ៉ារិទ្ធិ ប្រធាន FTC និងជាអ្នកជំនាញសារព័ត៌មានជិត៤០ឆ្នាំ ដោយចាប់ផ្តើមទទួលពាក្យចុះឈ្មោះចូលរៀនចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ ហើយការចូលរៀននឹងធ្វើឡើងចាប់ពីថ្ងៃសៅរ៍ ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤តទៅរយៈពេល៣ខែ។

លោក ម៉ារ យ៉ារិទ្ធិ ប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មា​ន Fresh News បានឱ្យដឹងថា, វគ្គសិក្សាពិសេសនេះ ផ្តោតសំខាន់លើ ៣ចំណុចសំខាន់ៗ នោះគឺការបង្ហាញអំពីមូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មាន, ការធ្វើព័ត៌មានបែបស៊ីជម្រៅបែបស៊ើបអង្កេត និងការសរសេរ និងផលិតបទយកការណ៍ផងដែរ។

បទយកការណ៍ (News Feature) ជាប្រភេទព័ត៌មានមួយ ដែលត្រូវបានប្រើប្រាស់យ៉ាងច្រើនក្នុងវិស័យសារព័ត៌មាន បន្ទាប់ពីអត្ថបទដំណឹង (Hot News) ជាពិសេសក្នុងពេលដែលបណ្តាស្ថាប័នព័ត៌មានបានផ្លាស់ប្តូរពីការផ្សព្វផ្សាយបែបប្រពៃណី មកជាផ្សាយតាមឌីជីថលវិញ។ បទយកការណ៍ធ្វើឱ្យអ្នកអាន ស្តាប់ និងទស្សនា យល់ដឹងកាន់តែស៊ីជម្រៅ និងកាន់តែជក់ចិត្តអំពីសាច់រឿងដែលអ្នកសារព័ត៌មាន បានគាស់កកាយចេញមកដើម្បីបង្ហាញអំពីភាពសំខាន់ណាមួយដ៏គួរឱ្យភ្ញាក់ផ្អើលដល់សាធារណជន។ ចំណែកព័ត៌មានស៊ើបអង្កេត គឺជាជំនាញក្នុងការស្រាវជ្រាវ ចុះតាមដានរឿងរ៉ាវណាមួយ ដើម្បីប្រមូលយកព័ត៌មានលម្អិត ពិតជាក់ស្តែង មកផ្សាយជូនមិត្តអ្នកអាន ស្តាប់ និងទស្សនា។

សូមបញ្ជាក់ថា មជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មាន Fresh News (Fresh News Training Center) ជាផ្នែកមួយរបស់អង្គភាពព័ត៌មាន Fresh News ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ២០២១ ក្រោមគំនិតផ្ដួចផ្ដើមរបស់ លោក លឹម ជាវុត្ថា ដែលស្ថាបនិក និងជាអគ្គនាយកនៃអង្គភាពព័ត៌មាន Fresh News ដើម្បីចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ផ្នែកព័ត៌មាន ក៏ដូចជាចូលរួមបណ្តុះបណ្តាលយុវជនជំនាន់ក្រោយ ក្នុងវិស័យព័ត៌មានជាដើម។

FTC មាន លោក ម៉ារ យ៉ារិទ្ធ ជាប្រធាន។ លោកធ្លាប់ជាភ្នាក់ងារសារព័ត៌មានបរទេសល្បីៗជាច្រើនដូចជា៖ UPI, AP និង VOA ជាដើម។ លោក ម៉ារ យ៉ារិទ្ធ គឺជាអតីតនិស្សិតខ្មែរដែលបានសិក្សាវិស័យវិជ្ជាជីវៈសារព័ត៌មានក្នុង សកលវិទ្យាល័យមីឈីហ្គែន University of Michigan និងសកលវិទ្យាល័យមែរីលែន University of Maryland ក្នុងសហរដ្ឋអាមេរិក។

វគ្គសិក្សានេះ នឹងបើកឱ្យចុះឈ្មោះរយៈពេល១ខែប៉ុណ្ណោះ ហើយការចូលរួមនឹងធ្វើឡើងចាប់ពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣តទៅ។ នៅក្រោយការបញ្ចប់វគ្គសិក្សា លោកអ្នកនឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សាមួយ ដែលចេញដោយអង្គភាព និងគ្រូបង្គោល ជាពិសេសសម្រាប់សិក្ខាកាមដែលឆ្នើម មានទេពកោសល្យល្អ នឹងទទួលបានឱកាសចូលហាត់ការណ៍ និងបម្រើការនៅក្នុងអង្គភាពព័ត៌មាន Fresh News ទៀតផង។

សម្រាប់ព័ត៌មានលម្អិត ឬចុះឈ្មោះចូលរៀន សូមទំនាក់ទំនង៖

* លោក ពេជ្រ ប៊ុនសាយ អគ្គនាយករង Fresh News និងជាអនុប្រធានប្រចាំការ FTC
Tel: 089 960 090
Telegram: https://t.me/pichbunsay

* កញ្ញា ថាន រស្មី ប្រធានផ្នែកទំនាក់ទំនងសាធារណៈ FTC តាមរយៈ
Tel: 092 322 334
Telegram: https://t.me/Raksmey_FN

* កញ្ញា រិន ម៉ានីកា បុគ្គលិកផ្នែករដ្ឋបាល FTC
Tel: 012 876 948
Telegram: https://t.me/rinmanikafn