(ក្រចេះ)៖ ព្រះសិរីសម្ភារ៍បណ្ឌិត អេង ផល្លា ព្រះរាជាគណៈថ្នាក់កិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា ព្រះអនុគណ ស្រុកសំបូរ និងជាព្រះចៅអធិការ វត្តព្រះវិហារធំសសរ១០០ និងលោក គង់ មេត្តា អភិបាលស្រុកសំបូរ បានដឹកនាំសហការីនាយកសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពុទ្ធ បរិស័ទចូលរួមដង្ហែរបុណ្យពិសាខបូជា ប្រមាណ ១០០០អង្គ/នាក់ នៅស្រុកសំបូរ ខេត្តក្រចេះ។

ពិធីនេះសហការរៀបចំកម្មវិធីដោយ សាលាអនុគណស្រុកសំបូរ និងរដ្ឋបាលស្រុកសំបូរ នៅបរិវេណវត្តព្រះវិហារធំ សសរ១០០ ហើយបានដង្ហែរនៅតាមផ្លូវ
សាធារណៈនៅទីរួមស្រុកនោះផងដែរ។

ព្រះសិរីសម្ភារ៍បណ្ឌិត អេង ផល្លា មានមានសង្ឃដីកាថា ការប្រារព្ធពិធីបុណ្យពិសាខបូជាគឺដើម្បីរម្លឹកដល់ព្រឹត្តិការណ៍ដ៏ពិសេសចំនួន ៣ដែលទាក់ទងនឹងព្រះសមា្មសម្ពុទ្ធព្រឹត្តិការណ៍ទាំងនោះគឺ៖ ការប្រសូត, ការត្រាស់ដឹង និងការចូលនិព្វាន។

ព្រះអង្គមានសង្ឃដីកាបន្តថា ព្រះពុទ្ធ មានព្រះនាម ដើមថាសិទ្ធត្ថ (អានថា សិត-ធ័ត) ដែលជាព្រះរាជបុត្រារបស់ព្រះនាងសិរិមហាមាយា និងព្រះបាទ សុទ្ធោទនៈ។ ព្រះអង្គត្រូវបានគេហៅព្រះនាមជាច្រើនទៀតដូចជា៖ ព្រះសម្មាសម្ពុទ្ធ ព្រះសមណគោតម ព្រះជិនស្រី ព្រះសក្យមុនី ព្រះបរមគ្រូ ព្រះសាស្តា ជាដើម ព្រះអង្គទ្រង់ប្រសូត នៅថ្ងៃសុក្រ ពេញបូណ៌មី ខែពិសាខ ឆ្នាំច មុន គ្រិស្តសករាជ ចំនួន ៦២៣ឆ្នាំ នៅពេលមាន ព្រះជន្ម២៩ព្រះវស្សា ព្រះសិទ្ធត្ថ បាន យាងទៅសាងផ្នួស។

វិសាខបូជា ជាពិធីបុណ្យដ៏សំខាន់មួយនៅក្នុងព្រះពុទ្ធសាសនា ដែលត្រូវបានអង្គការ សហប្រជាជាតិទទួលស្គាល់ថា ជាទិវាបុណ្យវិសាខបូជាអន្ដរជាតិ នៅឆ្នាំ១៩៩៩ ដោយអនុញ្ញាតឱ្យមានការរៀបចំពិធីបុណ្យនេះ នៅស្នាក់ការអង្គការ សហប្រជាជាតិផ្ទាល់តែម្ដង។ ពុទ្ធសាសនិកទូទាំងពិភពលោក បានរៀបចំពិធីបុណ្យ នេះទៅតាមប្រពៃណីប្រទេសនីមួយៗ។

ដោយឡែក វិសាខបូជា ត្រូវបានចាត់ទុកជាពិធីបុណ្យជាតិរបស់កម្ពុជា ដែលពល រដ្ឋ គ្រប់ រូបបានសម្រាកពីការងារ ដើម្បីចូលរួមអបអរសាទរពិធីបុណ្យនេះ។ គេធ្វើបុណ្យ វិសាខបូជា ឡើងដើម្បីរំលឹកដល់ព្រឹត្តិការណ៍៣សំខាន់គឺ៖

*ទី១៖ ថ្ងៃដែលព្រះពុទ្ធបានប្រសូត (ថ្ងៃសុក្រ ១៥ កើត ខែពិសាខ ឆ្នាំ ច)
*ទី២៖ ថ្ងៃដែលព្រះពុទ្ធបានត្រាស់ដឹង (ថ្ងៃពុធ ១៥ កើត ខែ ពិសាខ ឆ្នាំវក)
*ទី៣៖ ថ្ងៃដែលព្រះពុទ្ធបាន បរិនិព្វាន (ថ្ងៃអង្គា ១៥ កើត ខែពិសាខ ឆ្នាំម្សាញ់)

ព្រះពុទ្ធទ្រង់ប្រសូត នៅក្នុងសួនឧទ្យានលុម្ពិនី (លំពានី សព្វថ្ងៃស្ថិតនៅក្នុងប្រទេស នេប៉ាល់) ក្រោមដើមសាលព្រឹក្ស នៅថ្ងៃសុក្រ ១៥កើតពេញបូរមី ខែពិសាខ ក្នុងឆ្នាំច មុនគ្រិសសករាជប្រហែល៦០០ឆ្នាំ។

ក្នុងព្រះជន្ម២៩ព្រះវស្សា ដោយសង្កេតឃើញសេចក្ដីទុក កើត ចាស់ ឈឺ ស្លាប់ វិលវល់ក្នុងវិវដ្ដសង្សាមិនចេះចប់ មិនចេះហើយ ព្រះសទ្ធម្ម (សុធ័ត) បានស្វែងរកផ្លូវចេញពីសេចក្ដីទុកទាំងនោះ។ ក្រោយពីការស្វិតស្វែងអស់៦ព្រះវស្សា ព្រះអង្គបានរកឃើញផ្លូវរំលត់សេចក្ដីទុក្ខទាំងពួង ហើយបានត្រាស់ដឹងជាព្រះពុទ្ធ នៅក្នុងព្រះជន្ម ៣៥ព្រះវស្សា នៅថ្ងៃពុធ ១៥កើត ពេញបូរមី ខែពិសាខ ឆ្នាំរកា នាវេលាទាបភ្លឺ។

បន្ទាប់មកព្រះអង្គបានចំណាយពេល៤៥ឆ្នាំ ព្រះនិមន្តជួយពន្យល់មនុស្ស ទេវតា សព្វសត្វឱ្យបានយល់អំពីវិធីរំលត់សេចក្ដីទុក្ខក្នុងជីវិត។ សេចក្ដីទុកទាំងឡាយតែងកើត ពីការ ប្រកាន់ ហួងហែង ច្រណែន ឈ្នានីស គំនុំគំគួន និងសេចក្ដីល្ងង់ខ្លៅមិនយល់ ពី ដំណើរនៃធម្មជាតិ។ បើម្នាក់ៗព្យាយាមលះបង់អកុសលទាំងនោះ នឹងទទួលបាន សេចក្ដីសុខពិតប្រាកដមិនខាន។

ព្រះអង្គបានបំពេញបេសកកម្មពេញមួយព្រះជន្ម ដើម្បីជួយសត្វលោកដោយគ្មានរើស អើង អ្នកណាឡើយ។ ឱវាទរបស់ព្រះអង្គនៅជាឱសថដ៏ស័ក្ដិស័ទជួយព្យាបាល សេចក្ដី ទុក របស់សត្វលោកតាំងពីពេលនោះ រហូតមកដល់សព្វថ្ងៃនេះ។

ព្រះអង្គបានរំលត់ខ័ន្ធចូលកាន់ព្រះបរិនិព្វាន ក្នុងព្រះជន្ម ៨០ព្រះវស្សា នៅថ្ងៃអង្គា ១៥កើត ពេញបូរមីខែពិសាខ ឆ្នាំម្សាញ់ ដោយបន្សល់ទុកនូវឱវាទ គឺព្រះធម៌របស់ ព្រះអង្គជាពន្លឺបំភ្លឺផ្លូវដល់សត្វលោកទាំងឡាយ។

ថ្ងៃវិសាខបូជា ជាថ្ងៃដែលព្រះអង្គប្រសូត្រ ត្រាស់ដឹង និងព្រះរិនិព្វាន។ គេធ្វើបុណ្យវិសាខ បូជានេះឡើង ដើម្បីរំលឹកដល់ព្រះករុណាធិគុណ្យដ៏ធំធេងរបស់ព្រះអង្គ ដែលបានលះ បង់អ្វីៗគ្រប់យ៉ាងក្នុងមួយជីវិត ដើម្បីជួយស្រោចស្រង់សព្វ សត្វទាំងអស់៕