(ភ្នំពេញ)៖ ក្រោយចូលនិវត្តន៍ពីការងាររាជការ អ៊ំស្រី យស គន្ធវារី វ័យ៥៧ឆ្នាំ បានខិតខំស្ទុះស្ទាមករៀនជំនាញបច្ចេកទេសនៅវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា (NPIC) ដើម្បីចេះជំនាញដូចយុវជនដទៃទៀត គ្រាន់បន្តលើកស្ទួយជីវភាពទៅថ្ងៃមុខ។

អ៊ំស្រី យស គន្ធវារី បានចាប់យកជំនាញជួសជុលទូរស័ព្ទ ខណៈកូនរបស់អ៊ំស្រីក៏សិក្សាជំនាញនេះដែរ។ អ៊ំស្រី យស គន្ធវារី មានក្ដីរីករាយដែលរាជរដ្ឋាភិបាលដាក់ចេញកម្មវិធីបណ្ដុះបណ្ដាលដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ១.៥លាននាក់ ដែលជួយឱ្យយុវជន ក៏ដូចជាពលរដ្ឋវ័យចំណាស់ដូចជាអ៊ំស្រីបានចូលសិក្សានឹងគេ។

ខាងក្រោមនេះជាវីដេអូសម្ភាសខ្លីរវាងអ្នកសារព័ត៌មានជាមួយអ៊ំស្រី យស គន្ធវារី នាឱកាសដំណើរទស្សនកិច្ចរបស់ក្រុមអ្នកសារព័ត៌មានទៅកាន់វិទ្យាស្ថាន NPIC អំឡុងចុងខែឧសភា ឆ្នាំ២០២៤៖