(ភ្នំពេញ)៖ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ តែងតែគិតគូរពីសុខភាពកាយសម្បទារបស់កម្លាំងក្រោមឱវាទជាអាទិភាពចម្បង។ ដូច្នេះហើយបានជា កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ តែងតែធ្វើការហ្វឹកហាត់ជាប់ជាប្រចាំដើម្បីពង្រឹងកាយសម្បទា តាមរយៈការហាត់ប្រាណតាមវិធីសាស្ត្រចម្រុះ ដើម្បីបង្កើនសមត្ថភាព ក្នុងប្រតិបត្តិការ លើការងារ បង្ការ បង្ក្រាប និងសង្គ្រោះ។ 

ដោយឡែក នាពេលថ្មីៗនេះ ក្រោមការបំផុសគំនិតរបស់ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ អង្គភាពកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានសហការជាមួយ មជ្ឈមណ្ឌលកីឡាបន្ទាយ (Banteay Athletics Center) រួមគ្នាបង្កើតឲ្យមានការបណ្តុះបណ្តាលជំនាញផ្នែកអភិវឌ្ឍន៍កម្មវិធីកាយសម្បទា ដល់ក្រុមគ្រូបង្គោល អាវុធហត្ថរាជធានីភ្នំពេញ ក្នុងការហ្វឹកហាត់ និង អនុវត្តរបៀបហាត់ប្រាណតាមបច្ចេកទេសថ្មី ដើម្បីពង្រឹងកាយសម្បទា កងកម្លាំងឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ដែលអាចហាត់បានគ្រប់ទីកន្លែង ដោយមិនរើសទីតាំង មិនរើសអាយុចាស់ក្មេង និងមិនទាមទារមានឧបករណ៍ហាត់ប្រាណច្រើនសម្បូរបែបនោះឡើយ។

សូមអញ្ជើញទស្សនាវីដេអូខ្លីដែលបានចងក្រងឡើង ដោយ អង្គភាពកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដូចតទៅ ៖