(ត្បូងឃ្មុំ)៖ លោក វ៉ាន់ វីរៈ ប្រធានស្តីទីមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ ដឹកនាំលោក-លោកស្រី ប្រធាន អនុប្រធានការិយាល័យ បើកកិច្ចប្រជុំពិភាក្សា និងណែនាំបន្ថែម ពាក់ព័ន្ធនឹងរបាយការណ៍លទ្ធផលការងារប្រចាំថ្ងៃ និងប្រចាំខែ ដែលមន្ទីរសម្រេចបាន ដែលកិច្ចប្រជុំនេះ ធ្វើឡើងនារសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤នេះ នៅសាលប្រជុំមន្ទីរ។

ក្នុងកិច្ចប្រជុំបានលើកលែងនូវបញ្ហា និងដំណោះស្រាយការងារចំពោះមុខមួយចំនួនបន្ថែមទៀត ដើម្បីឲ្យភារកិច្ច និងការងារអនុវត្តន៍ទៅបានរលូន និងមានប្រសិទ្ធភាព។

ស្ថិតក្នុងឱកាសនោះលោក វ៉ាន់ វីរៈ គូសបញ្ជាក់ថា បើទោះបីយើងខិតខំអនុវត្តន៍ការងារបានល្អ និងច្រើនកម្រិតណាក៏ដោយ បើការងាររាយការណ៍នៅមានកម្រិត និងមិនគ្រប់ជ្រុងជ្រោយ ក៏លទ្ធផលការងារមិនបានរំលេច និងស៊ីជម្រៅផងដែរ «ការរាយការណ៍ការងារប្រចាំថ្ងៃ ត្រូវតែខ្លីហើយខ្លឹម មានន័យច្បាស់គ្រប់គ្រាន់»

លោកបានជំរុញដល់ថ្នាក់ដឹកនាំការិយាល័យទាំងអស់ រក្សាសាមគ្គីភាពផ្ទៃក្នុង គោរពតាមឋានានុក្រម ផ្តល់តម្លៃគ្នា មានសីលធម៍ប្រាស្រ័យទាក់ទំនងចុះសម្រុងនឹងគ្នា ជាពិសេសពង្រឹងនូវភារកិច្ចការងារតាមការិយាល័យរៀងៗខ្លួន ឲ្យបានល្អ និងមានប្រសិទ្ធភាពខ្ពស់៕