(តូក្យូ, ជប៉ុន)៖ តាមរយៈវេទិកា «អនាគតរបស់អាស៊ី» ដែលរៀបចំឡើងដោយ​ក្រុម​ហ៊ុន Nikkei នៅទីក្រុងតូក្យូ ប្រទេសជប៉ុន លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចេញមុខការពារគម្រោងព្រែកជីក​ហ្វូ​ណន​​​តេជោ ដោយអះអាងថា មិនបង្កផលប៉ះពាល់បរិស្ថាន ឬរំហូរទឹកទន្លេមេគង្គ​នោះ​ឡើយ។

អំណះអំណាងជាកិច្ចការពារគម្រោងព្រែកជីកជាប្រវត្តិសាស្ត្រនៅកម្ពុជា ពីសំណាក់​​លោក​ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏ត្រូវបានយកទៅផ្សព្វផ្សាយលើទំព័រ​សារព័ត៌​មាន Nikkei ដ៏ល្បាញល្បីរបស់ជប៉ុនផងដែរ។ https://asia.nikkei.com/Spotlight/The-Future-of-Asia/The-Future-of-Asia-2024/Cambodia-defends-China-backed-canal-project-questioned-by-Vietnam

តាមរយៈវេទិកាខាងលើនេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអះអាងថា ព្រែកជីកហ្វូណនតេជោ បង្វែរ​ទឹកពី​ទន្លេ​មេគង្គតិចតួចប៉ុណ្ណោះ គឺប្រហែល ០.០៥ភាគ​រយ។ លោកបានអះអាងទៀតថា វានឹងមិនប៉ះពាល់ដល់តំបន់កសិកម្មខាង​ក្រោមទន្លេមេគង្គនោះ​ឡើយ។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ពីអត្ថប្រយោជន៍មហាសាលរបស់ព្រែកជីកនេះ រួមមានទាំងការកាត់បន្ថយចម្ងាយដឹកជញ្ជូន ការបំភាយឧស្ម័នកាបូនឌីអុកស៊ីតទាប និងការកាត់បន្ថយហានិភ័យទឹកជំនន់ភ្លាមៗទាំងនៅកម្ពុជា និងវៀតណាម។

លោក ស៊ុន នាន់ថុល ក៏បានបញ្ជាក់ដែរថា គម្រោងនេះមិនមានជម្លោះណាមួយ​រវាង​រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាមនោះឡើយ។ លោកបានបញ្ជាក់បែប​នេះ «រដ្ឋាភិបាល​វៀតណាម មិនបានជំទាស់នឹងគម្រោងនេះទេ»