(ភ្នំពេញ)៖ បេក្ខជនក្រុមប្រឹក្សាក្រុងតាខ្មៅពីររូបមកពីគណបក្សកម្លាំងជាតិ បានសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីពួកគេបាត់បង់ជំនឿលើការដឹកនាំរបស់មេដឹកនាំបក្សប្រឆាំងមួយនេះ។
បេក្ខជនក្រុមប្រឹក្សាក្រុងតាខ្មៅដែលសម្រេចដើរចេញពីបក្សកម្លាំងជាតិនេះ មានឈ្មោះ សុខ សោម និង សុខ វ៉ាន់ថា។ លោក សុខ សោម និងអ្នកស្រី សុខ វ៉ាន់ថា បានអះអាងថា ការសម្រេចដើរចេញពីបក្សកម្លាំងជាតិនេះ ក៏ព្រោះតែពួកគេមិនពេញចិត្តចំពោះការដឹកនាំរបស់មេដឹកនាំបក្សនេះ។
ជាមួយនឹងការប្រកាសដើរចេញពីបក្សកម្លាំងជាតិ បេក្ខជនក្រុមប្រឹក្សាក្រុងតាខ្មៅទាំងពីររូប ក៏បានប្រកាសសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាផងដែរ៕