(ត្បូងឃ្មុំ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត អនុប្រធានទី២ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ ស្រុកពញាក្រែក និងស្រុកត្បូងឃ្មុំ បានជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្ស ក្នុងថ្ងៃបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាខណ្ឌ លើកទី៤ ឆ្នាំ២០២៤ ដែលត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤នេះ នៅស្នាក់ការស្រុកត្បូងឃ្មុំ (ទួលវិហារ) ខេត្តត្បូងឃ្មុំ។

លោកបណ្ឌិត អ៊ាង សុផល្លែត បានប្រកាសអំពាវនាវដល់សមាជិក សមាជិកាទាំងអស់ ដែលជាអង្គបោះឆ្នោតគណបក្សប្រជាជនកម្ពុជា សូមទៅបោះឆ្នោត ហើយបោះជូនគណបក្សប្រជាជនកម្ពុជា ដែលមានសញ្ញាទេវតាបាចផ្កាជាសញ្ញាសំគាល់ សំដៅធ្វើយ៉ាងណាជណ្តើមយកជ័យជម្នះឱ្យបានដាច់ខាតនៅថ្ងៃបោះឆ្នោត នាថ្ងៃទី២៦ ខែឧសភា ខាងមុខនេះ ដើម្បីគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំប្រទេសឆ្ពោះទៅកាន់សុខសន្តិភាព និងការអភិវឌ្ឍកាន់តែប្រសើរឡើងថែមទៀត។

សូមបញ្ជាក់ថា យុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាខណ្ឌ លើកទី៤ ឆ្នាំ២០២៤ មានរយៈពេល៨ថ្ងៃ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ដែលត្រូវបិទបញ្ចប់នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤នេះ ដោយជាទូទៅយុទ្ធនាការ បានប្រព្រឹត្តិទៅក្រោមបរិយាកាសល្អប្រសើរ មានភាពស្ងប់ស្ងាត់ គ្មានអំពើហិង្សាឡើយ៕